**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អូស្ត្រាលី នឹងប្រគល់រូបចម្លាក់លោកេស្វរៈបែបសិល្បៈចម្ប៉ាឱ្យ​កម្ពុជា​ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រយៈពេល​២​ឆ្នាំលើប្រភពដើម

ភ្នំពេញ៖ រូបចម្លាក់បុរាណ៣អង្គដែលមានចំណាស់រាប់រយឆ្នាំ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីប្រគល់ឱ្យ​កម្ពុជា​វិញ ​​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រយៈពេល​២​ឆ្នាំលើប្រភពដើម ប៉ុន្តែចម្លាក់ទាំង៣ នឹងរក្សាទុកសម្រាប់ការតាំងបង្ហាញនៅអូស្ត្រាលីសិន មុនពេលដឹកមកកម្ពុជាវិញ។

វត្ថុបុរាណទាំង៣ សាងពីសំរឹទ្ធដែលតំណាងឱ្យព្រះលោកេស្វរៈនៃពុទ្ធសាសនា និងមានកេរ្តិ៍ដំណែលសិល្បៈនៃរាជាណាចក្រចំប៉ា ហើយត្រូវបានឆ្លាក់នៅចន្លោះសតវត្សទី៧ និងទី៨ ។ ពិធីធ្វើមាតុភូមិនិវត្តន៍ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដាកន្លងទៅនៅវិចិត្រសាលជាតិរបស់អូស្ត្រាលីក្នុងទីក្រុងកង់បេរ៉ា។

ថ្លែងក្នុងកម្មវិធីនេះ លោក គង់ វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ចម្លាក់ទាំងនេះមានដើមកំណើតនៅភូមិព្រះ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានសហគមន៍ជនជាតិចាមច្រើនកំពុងរស់នៅ។

លោកបញ្ជាក់ថា “យើង​អាច​និយាយ​ថា​ វត្ថុបុរាណនេះ​ជា​របស់​ខ្មែរ ប៉ុន្តែ​ត្រូវ​បាន​រចនា​ដោយ​សិល្បៈ​របស់​ជនជាតិ​ចាម​“។

បើតាមមន្រ្តីដដែល អូស្ត្រាលីព្រមប្រគល់ស្នាដៃសិល្បៈចាមទាំង៣នោះវិញ បន្ទាប់ពីភាគីកម្ពុជាបានផ្តល់ភស្តុតាង និងព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងប្រភពដើមនៃចម្លាក់នេះ។

លោកបានកត់សម្គាល់ថា ដើម្បីទាមទារវត្ថុបុរាណ ត្រូវចំណាយពេលជិត២ឆ្នាំដើម្បីស៊ើបអង្កេត និងប្រមូលព័ត៌មាន ហើយលោកក៏ដូចជាក្រុមការងារ និងក្រុមស្រាវជ្រាវមកពីស្ថាប័ន Edenbridge Asia បានធ្វើដំណើរទៅកាន់ទីតាំងដែលវត្ថុទាំងនេះត្រូវបានលួចថែមទៀត។

លោក វីរៈ ក៏លើកឡើងពីការស្ម័គ្រចិត្តសហការរបស់អ្នកលួចយកបដិមា ដោយពួកគេ​ជួយផ្តល់ព័ត៌មានជាច្រើនទាក់ទងនឹងប្រភពដើមនៃវត្ថុទាំងនេះ។ ជាថ្នូរទៅវិញ ឈ្មោះរបស់ពួកគេត្រូវបានផ្លាស់ប្ដូរដើម្បីការពារអត្តសញ្ញាណនិងរក្សាសុវត្ថិភាព។

លោកស្រី Bronwyn Campbell ដែលជាមន្រ្តីរបស់វិចិត្រសាលជាតិអូស្ត្រាលី បានបញ្ជាក់ថា ស្នាដៃទាំងនេះត្រូវបានទិញក្នុងឆ្នាំ២០១១ ពីឈ្មួញអសោចឈ្មោះ Douglas Latchford ។ លោកស្រី Campbell និយាយទៀតថា ក្រុមការងាររបស់ខ្លួនបានទាក់ទងទៅកាន់ក្រសួងនានាក្នុងប្រទេសដែលមានវប្បធម៌ចាមដូចជាកម្ពុជា និងវៀតណាមជាដើម។

«យើងមានសំណាងដែលបានជួបក្រុម Edenbridge Asia ហើយទាក់ទងពួកគេ។ ដូច្នេះហើយយើងបានចាប់ផ្តើមធ្វើការនេះ ជាពិសេសលើព័ត៌មានដែលពួកគេទទួលបានពីបណ្តាញអ្នកលួច។ ទីបំផុត​នោះ​បាន​នាំ​មក​យើង​នូវ​ព័ត៌មាន​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស្វែង​រក​ប្រភព​ពិត​របស់​វា»។ មន្រ្តីដដែលលើកឡើងបែបនេះ។

ក្នុងឱកាសនោះដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី លោក  ជឺនបូរាណ ច័ន្ទបូរី ក៏បានគុណរដ្ឋាភិបាលអូស្ត្រាលីដែលបានប្រគល់វត្ថុបុរាណនេះឱ្យកម្ពុជាវិញ។ លោក ចាន់បូរី បញ្ជាក់ទៀតថា ភាគីទាំងពីរកំពុងធ្វើការជាមួយគ្នាដើម្បីកំណត់អត្តសញ្ញាណវត្ថុបុរាណវប្បធម៌ខ្មែរផ្សេងទៀតដែលត្រូវបានលួចហើយពេលបច្ចុប្បន្នស្ថិតនៅអូស្ត្រាលីដើម្បីអាចធ្វើមាតុភូមិនិវត្តន៍បន្ទាប់ទៀត។

លោកបន្ថែមថា៖ «កិច្ចសហប្រតិបត្តិការនេះគួរតែជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានគោលបំណងលើកកម្ពស់ការដឹងគុណចំពោះបេតិកភណ្ឌវប្បធម៌ជាតិ។ ការទទួលស្គាល់បែបនេះនឹងមានសារសំខាន់ក្នុងការលើកទឹកចិត្តដល់ការការពារ និងការអភិរក្សបេតិកភណ្ឌជាតិកាន់តែរឹងមាំ»។

សម្រាប់លោក វីរៈ វិញ ការវិលត្រឡប់មកវិញវត្ថុបុរាណដែលលួចនេះ មានអត្ថន័យធំធេងសម្រាប់កម្ពុជាដែលទទួលរងនូវការឈឺចាប់យ៉ាងខ្លាំងក្នុងអំឡុងពេលជម្លោះស៊ីវិលជាច្រើនទសវត្សរ៍កន្លងមក។

ទោះជាយ៉ាង វត្ថុបុរាណទាំង៣ នឹងមិនទាន់ធ្វើមាតុភូមិនិវត្តន៍ភ្លាមៗទេ ដោយសារអូស្ត្រាលីទទួលសិទ្ធិរក្សាទុក និងដាក់តាំងបង្ហាញជាសាធារណៈសម្រាប់រយៈពេលបីឆ្នាំទៀត។ លោកស្រី Campbell បង្ហាញការរីករាយដែលទទួលបានវត្ថុបុរាណនេះ៣ឆ្នាំទៀតសម្រាប់ការតាំងបង្ហាញសាធារណៈ។

បេសកជនពិសេសសម្រាប់ការងារសិល្បៈរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលី​ Susan Templeman ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាសម្រាប់កិច្ចព្រមព្រៀងកម្ចីរយៈពេល៣ឆ្នាំដែរ។ លោកស្រីបានបន្ថែមថា ការធ្វើបែបនេះនឹងអាចឱ្យអូស្ត្រាលីបង្ហាញពីប្រវត្តិ និងរឿងរ៉ាវនានាសម្រាប់ប្រជាជនអូស្ត្រាលី និងប្រជាជនកម្ពុជាដែលកំពុងរស់នៅអូស្ត្រាលី៕

អត្ថបទដែលជាប់ទាក់ទង