**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣

ភំ្នពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងរាជធានី-ខេត្តទាំង២៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍សង្កត់ធ្ងន់ដល់ស្នងការរាជធានី-ខេត្ត ឲ្យបន្តពង្រឹងយន្តការដឹកនាំបញ្ជា លើកកម្ពស់សមត្ថភាពជំនាញ ប្រកាន់វិន័យសីលធម៌ និងតាមដានប្រតិកម្មរបស់សាធារណៈជន, បន្តជំរុញការអប់រំផ្សព្វផ្សាយច្បាប់ និងអនុក្រឹត្យលេខ៣៩អនក្រ.បក និងជម្រុញការផ្សព្វផ្សាយតាមបណ្តាញសង្គម នូវអំពើល្អរបស់មន្ត្រី នគរបាលចរាចរផ្លូវគោក ដោយ ផ្ដោតលើមូលហេតុ មុខសញ្ញា ពេលវេលា និងទីកន្លែងដែលមានគ្រោះថ្នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងការកោតសរសើរដល់ លោកស្នងការរង ក៏ដូចជាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

យោងតាមរបាយការណ៍ដែលឡើងរាយការណ៍ដោយលោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ កើតឡើង ១៥៤៨លើក (យប់៥៤ភាគរយ) មានមនុស្សស្លាប់ចំនួន៧៥៦នាក់ របួស២.០៧២នាក់ (ធ្ងន់១.៣៣២នាក់) បើប្រៀបធៀបនៃគ្រោះថ្នាក់ឆ្នាំ២០២២ ថយចំនួន៦១លើក ស្មើ៤ភាគរយ ស្លាប់ថយ១៨៦នាក់ ស្មើ២០ភាគរយ របួសថយ១៦៣នាក់ ស្មើ៧ភាគរយ។

មូលហេតុ បណ្តាលមកពីល្បឿន ៣៩ភាគរយ មិនគោរពសិទ្ធិ២៥ភាគរយ, បត់១០ភាគរយ មិនប្រកាន់ស្ដាំ៩ភាគរយ វ៉ាជែង៧ភាគរយ កត្តាយានយន្ត៤ភាគរយ កត្តាស្រវឹង៣ភាគរយ ងងុយ១ភាគរយ, ល្មើសសញ្ញា១ភាគរយ និងកត្តាអាធាតុ១ភាគរយ។

គ្រោះថ្នាក់ច្រើនរួមមាន រាជធានីភ្នំពេញចំនួន៤៥៨លើក, ខេត្តព្រះសីហនុ ១២១០លើក, ខេត្តពោធិ៍សាត់ ១០៤លើក, គ្រោះថ្នាក់ផ្លូវល្បឿនលឿន កើតឡើងចំនួន ១៤៣ករណី (យប់៥២លើក) មានមនុស្សស្លាប់ចំនួន៣នាក់ និងរងរបួសចំនួន៤៤នាក់ (ធ្ងន់៧នាក់), គ្រោះថ្នាក់រថយន្តកម្មករចំនួន៥លើក ស្លាប់មនុស្ស១នាក់, របួសសរុប១០៨នាក់ (ធ្ងន់១៩នាក់) នៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ៕

អត្ថបទដែលជាប់ទាក់ទង