ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់លោកតា ឌុក ឌឿន មានជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ដោយសារតែគាត់ពិសាបារី
ភ្នំពេញ៖ លោកតា ឌុក ឌឿន អាយុ ៨៣ឆ្នាំ មានជំងឺត្បៀតទងសួតរ៉ាំរ៉ៃដោយសារតែគាត់ពិសាបារី បណ្តាលឱ្យគាត់មានអាការៈហត់ពិបាកដកដង្ហើម ក្អករ៉ាំរ៉ៃ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ តាមរយៈក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលប្រជាពលរដ្ឋនៅក្នុងភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ។
ក្រោយពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់រួចមក សុខភាពរបស់លោកតាមានលក្ខណៈល្អប្រសើរឡើង ហើយអាចត្រលប់ទៅផ្ទះវិញ ប៉ុន្តែត្រូវតាមដានជាប្រចាំជាមួយគ្រូពេទ្យឯកទេសបន្តទៀត ។
ការចំណាយទាំងអស់លើការព្យាបាល ការស្នាក់នៅ និងហូបចុកក្នុងរយៈពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។