នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីដំណេីរការ Hotline
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នារសៀលថ្ងៃសុក្រ ០៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីដំណេីរការ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងទទួលបន្ទុុក អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក បានមានប្រសាសន៍ថាប្រព័ន្ធ Hotline របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានតាំងពីការបង្កេីតអគ្គនាយកដ្ឋានមកម្ល៉េះ សម្រាប់កិច្ចប្រជុំនាពេលនេះគឺធ្វេីការអភិវឌ្ឍន៍ប្រព័ន្ធនេះឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសធ្វេីឲ្យមានភាពងាយស្រួលដល់ទាំងជនជាតិខ្មែរ និងជនបរទេសដែលបានចង់ដឹងពីព័ត៌មាន និងបញ្ហាដែលទាក់ទងទៅនឹងអន្តោប្រវេសន៍កម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធនេះគឺដេីម្បីផ្ដល់ភាពសម្រួលដល់ជនបរទេសដែលមានបំណងមកទស្សនកិច្ច ឬជនបរទេសដែលបានកំពុងស្នាក់នៅប្រទេសកម្ពុជា ក្នុងផ្ដល់ជាព័ត៌មានជូនដល់ពួកគាត់។
ក្នុងនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានឲ្យមន្ត្រីជំនាញទាំងអស់រួមគ្នា ធ្វេីការបែងចែកឲ្យបានច្បាស់លាស់ និងត្រៀមលក្ខណទៅតាមជំនាញ តាមភាសា បែងចែកកម្លាំង ឲ្យបានត្រឹមត្រូវ ៕