**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ

ឯកឧត្តម កែវ រ៉េមី ជឿជាក់ថា ជាង ៨២% ជាសំឡេងគាំទ្រគោលនយោបាយសន្តិភាព រក្សាស្ថិរភាពនយោបាយ សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា បានលើកឡើងថា សំឡេងគាំទ្រជាង ៨២ភាគរយ ក្នុងចំណោម៨៤.៨៤ភាគរយ បានគាំទ្រគណបក្សប្រជាជនកម្ពុជា ជាចំនួនមួយមិនអាចបដិសេធ បានទោះបីជាមានប្រទេសខ្លះមិនទទួលស្គាល់ ឯកឧត្តមជឿជាក់ថាសំឡេងជាង៨២ភាគរយ គឺជាសំឡេងគាំទ្រគោលនយោបាយសន្តិភាព រក្សាស្ថិរភាពនយោបាយ សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។

ការលើកឡើងបែបនេះរបស់ឯកឧត្តម កែវ រ៉េមី បានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីភាពរៀចំសន្និសីទសារព័ត៌មានស្ដីពី «លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា»។ សន្និសីទសារព័ត៌មាននេះបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម កែវ រ៉េមី បានថ្លែងថា សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា គឺមានប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញមកបោះឆ្នោតមានចំនួនជាង ៨៤ភាគរយ ដែលជាចំនួនដ៏លើសលប់ បើប្រៀបធៀបជាមួយនឹងសហរដ្ឋអាមេរិក ដែលគេហៅថាជាប្រទេសប្រជាធិបតេយ្យ ដូច្នេះ អាមេរិក មានអ្នកមកបបោះឆ្នោតចាប់ពី៥០ ទៅ៦០ភាគរយ ប៉ុន្តែ កម្ពុជា ជាង៨៤ភាគរយ ជាចំនួនមួយខ្ពស់ បើប្រៀបធៀជាមួយបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។

ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា៖ «សំឡេងជាង ៨២ភាគរយ ក្នុងចំណោម៨៤.៨៤,៥៨ភាគរយ បានគាំទ្រគណបក្សប្រជាជនកម្ពុជា ជាចំនួនមួយមិនអាចបដិសេធ បានទោះបីជាមានប្រទេសខ្លះមិនទទួលស្គាល់ ទោះបីមានការរិះគន់ ក៏ប៉ុន្តែ ខ្ញុំជាក់ថានៅក្នុងចិត្តគាត់មិនអាចបដិសេធបានក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា ទទួលបានភាពស្របច្បាប់ដាច់ខាត ខ្ញុំជឿជាក់ថាសំឡេងជាង៨២ភាគរយ ជាសំឡេងគាំទ្រគោលនយោបាយសន្តិភាព រក្សាស្ថិរភាពនយោបាយ សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ»។

ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះនៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រជាលរដ្ឋចង់ឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាល ជាពិសេសគាំទ្របេក្ខជនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

សូមជម្រាបថា អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មានចំនួន មានចំនួន ៨,២១៣,២៦០នាក់ ស្មើ ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង