**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់

ឯកឧត្តម ម៉ម ប៊ុនហេង, ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ ពេទ្យអ្នកពេទ្យ មន្រ្តី បុគ្គលិក មន្ទីរសុខាភិបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ ពេទ្យអ្នកពេទ្យ មន្រ្តី បុគ្គលិក មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ស្ថិតនៅភូមិ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងថាតាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ចំពោះវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ឯកឧត្តម សាយ សំអាល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គី និងថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ជាកងទ័ពអាវសជួរមុខដ៏មុតស្រួច ដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីមិនគិតពីការនឿយហត់ ថ្ងៃឈប់សំរាក ឬពេលយប់ ចូលរួមសហការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ- ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការចាំបាច់សំខាន់ៗដែលបានដាក់ចេញជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ជាពិសេសបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ដូសជម្រុញជូនប្រជាពលរដ្ឋ កម្មករ និយោជិត សិស្ស និស្សិត ព្រះសង្ឃ និងកុមារអាយុចាប់ពី ៣ឆ្នាំឡើង ទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សម្តេចតេជោ គឺពិតជាមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ សម្តេចមានបេះដូងមនុស្សធម៌ដ៏ពិតប្រាកដ បង្កប់ដោយអត្ថន័យគោរពសិទ្ធិមនុស្ស ការជួយអ្នកទេសចរបរទេស និងនាវឹកសរុប ២.២៥៧នាក់ (ស្មើ៤១សញ្ជាតិ) ជាប់គាំងក្នុងនាវាខ្នាតយក្ស Westerdam សហរដ្ឋអាមេរិក និងការផ្តល់ជាជំនួយសម្ភារៈ បរិក្ខារពេទ្យ និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជួយដល់ប្រទេសមួយចំនួនសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ។ កម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមរមនាក្រោមដំបូលសន្តិភាព «អរគុណសន្តិភាព»។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ ការជួបជុំគ្នានាពេលនេះ គឺដើម្បីរំលឹកនៃការរកឃើញជំងឺកូវីដ-១៩ លើកដំបូងមុនគេនៅខេត្តព្រះសីហនុ សូមថ្លែងអំណរគុណការដឹកនាំរបស់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធបានចូលរួមធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដបានទាន់ពេលវេលា ហើយយើងបានបង្កើតកម្មវិធីជួបជុំសប្បាយរីករាយ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង