**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ

សម្តេច ស ខេង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៅគេហដ្ឋាន ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអាទិត្យ ០៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ នឹងរំលែកទុក្ខក្រុមគ្រួសារសព ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តម សំ ព្រហ្មនា បានតម្តល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានសពលេខ០៩ ផ្លូវលេខ០៩ ផ្លូវលេខ ៥៦៨ ភូមិ៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងសាររំលែកមរណទុក្ខ របស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មរណភាពរបស់ឯកឧត្តម សំ ព្រហ្មនា គឺជាការបាត់បង់នូវបញ្ញវន្តដ៏ឆ្នើម និងជាឥស្សរជនខ្មែរមួយរូបដែល បានលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងសមត្ថកិច្ចធានាការពារការគោរព រដ្ឋធម្មនុញ្ញ និង ជាពិសេសឯកឧត្តមបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយវិវាទនៃការបោះឆ្នោតជាច្រើនអាណត្តិកន្លងមកដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់នីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងសាររំលែកមរណទុក្ខ បានបន្ថែមថា ស្ថិតក្នុងវេលាដ៏សោកសង្រេង ប្រកបដោយសេចក្តីក្រៀមក្រំនេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យ ជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងបួងសួងសូមវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សំ ព្រហ្មនា បាន អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម និងក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះដោយស្មោះអស់ពីដួងចិត្ត និងសេចក្ដីរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ ៕

អត្ថបទដែលជាប់ទាក់ទង