ឯកឧត្ដមផាសុកបណ្ឌិត គាង សេង នាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបុណ្ណសទ្ធាមជ្ឈិមពោធិវ័ន ក្នុងស្រុកខ្សាច់កណ្ដាល
ភ្នំពេញ៖ ឯកឧត្ដមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបុណ្ណសទ្ធាមជ្ឈិមពោធិវ័ន (វត្តពោធិវ័ន ហៅពោធិ៍តាអូយ) ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។