**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់

លោកជំទាវ លឹម រស្មី ផ្ញើសារអបអរសាទរ និងគោរពជូនពរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានព្រះមហាក្សត្រ ចាត់តាំងជានាយករដ្ឋមន្ត្រី អាណត្តិទី៧

ភ្នំពេញ៖ លោកជំទាវ លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ញើសារចូលរួមអបអរសាទរ និងគោរពជូនពរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនជាប់ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រកម្ពុជា ចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ។

ការទទួលបានការចាត់តាំងនេះ ពិតជាស័ក្តិសមបំផុតចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងស្របតាមនីតិវិធី ច្បាប់ជាធរមាន និងឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ ជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងអត្រាជាង ៨២% និងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានឥស្សរជនវ័យក្មេងសម្រាប់បន្តវេន ជាថ្នាក់ដឹកនាំ និងជាបញ្ញវន្តខ្មែរដ៏ឆ្នើម ពោរពេញដោយ សមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ សុជីវធម៌ល្អ និងតែងតម្កល់ផលប្រយោជន៍ជាតិជាធំ ដែលតាមរយៈនេះ បានឆ្លុះ បញ្ចាំងឱ្យឃើញពីគុណវឌ្ឍដ៏ល្អប្រសើរ នៃភាពជាអ្នកដឹកនាំជាន់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ និងអាចបន្តដឹកនាំរាជរដ្ឋាភិបាល កម្ពុជា ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ប្រជាពលរដ្ឋ ការពាររដ្ឋធម្មនុញ្ញ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពន់យោបាយ លើកកម្ពស់កិត្យានុភាពជាតិក្នុងក្របខណ្ឌតំបន់ និងសាកលលោក ធានានូវធុរកិច្ចក្រោមដំបូលនៃសន្តិភាព និង ធានាការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលន់យោបាយ កម្មវិធីនយោបាយ និង “យុទ្ធសាស្ត្របញ្ចកោណឆ្នាំ២០២៣–២០២៨ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ យ៉ាងពិតប្រាកដ ។

ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ឋ ពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នរដ្ឋសភា ឆ្នាំ២០២៣ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រលាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តមបម្រើជាតិ និង ប្រជាជន កម្ពុជា ឱ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍ ៕

អត្ថបទដែលជាប់ទាក់ទង