**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់**ប្រេសុីល រៀបចំពង្រឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G20 នៅដេីមសប្តាហ៍ក្រោយ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច**ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអូទ្រីសចាប់ពីថ្ងៃសៅរ៍**UN ព្រមានអំពើហិង្សាប្រដាប់អាវុធធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ូដង់កាន់តែយ៉ាប់យឺន**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

បទវិភាគ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ក្នុងដំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានកសាង និងបន្សល់ទុកស្នាដៃច្រើនរាប់មិនអស់ និងមិនអាចកាត់ថ្លៃបាន សម្រាប់កម្ពុជាសម័យបច្ចុប្បន្ន និងជាមូលដ្ឋានសម្រាប់កម្ពុជាទំនើប នាពេលអនាគត។
ការយកជីវិតជាដើមទុនចូលរួម និងដឹកនាំរំដោះប្រជាជនខ្មែរពីការឈ្លានពានរបស់បរទេសនិងការសម្លាប់រង្គាលរបស់ខ្មែរក្រហម ដោយឆ្លងកាត់១០៥សមរភូមិប្រយុទ្ធ រហូតពិការភ្នែកម្ខាង, ការផ្តួចផ្តើមចរចាររកសន្តិភាពរវាងភាគីជម្លោះខ្មែរអស់រយៈពេល៤ឆ្នាំ រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីដំណោះស្រាយជម្លោះនៅកម្ពុជា, ការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃដែលសម្លាប់ខ្មែរគ្នាឯងរយៈពេល៣០ឆ្នាំនៅកម្ពុជា, ការបង្រួបបង្រួមជាតិ ឯកភាពទឹកដី នាំសន្តិភាពពេញលេញ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ, ការផ្តើមជំនះ និងដឹកនាំកំណែទម្រង់របបសេដ្ឋកិច្ច និងនយោបាយកម្ពុជា ឲ្យកាន់តែរឹងមាំ កាន់តែធន់ និងរីកចម្រើន, ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងនយោបាយកម្ពុជាចូលទៅកាន់ឆាកតំបន់ និងពិភពលោក, ការកសាងចាក់គ្រឹះមូលដ្ឋានសេដ្ឋកិច្ច-សង្គម-នយោបាយ កម្ពុជាបច្ចុប្បន្ន ជាមួយនឹងឯករាជ្យអធិបតេយ្យភាព ក្នុងមាគ៌ាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០, ទាំងអស់នេះសុទ្ធតែត្រូវចារឹកជាប់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន ពុំខានឡើយ ក្នុងនាមជាយុទ្ធជន, ជាមេបញ្ជាការ, ជាស្ថាបនិក, ជាប្រតិបត្តិករ, ជារដ្ឋមន្ត្រីការបរទេស, ជានាយករដ្ឋមន្ត្រី និងជាអគ្គមគ្គុទេសន៍ឯករបស់កម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្រ្តដ៏ល្វីងជូរចត់ និងរងការបំផ្លិចបំផ្លាញរាប់មិនអស់ ហើយបុគ្គលដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគូសវាសប្រវត្តិសាស្រ្ត នាំកម្ពុជាចូលក្នុងសម័យទំនើប គឺសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ជាអ្នកស្នេហាសន្តិភាពពីកំណើត ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានទទួលស្គាល់ពីគ្រប់ភាគីថា ជាឥស្សរជននយោបាយដែលមានបេះដូងបើកទូលាយ ស្វាគមន៍តួអង្គទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្រោមម្លប់នៃសុខសន្តិភាពដើម្បីបុព្វហេតុភាពសុខដុមរបស់ប្រជាជនកម្ពុជា ឯកភាព និងការបង្រួបបង្រួមជាតិ។ ពេញមួយជីវិតនយោបាយរបស់ខ្លួន សម្តេច បានទទួលយកអតីតភាគីជម្លោះ អ្នកធ្លាប់ប្រព្រឹត្តិអាក្រក់សព្វបែបយ៉ាងមកលើរូបលោក ដោយមិនគិតពីអតីតកាល ហើយផ្តោតលើការរួបរួម ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពជាតិមាតុភូមិ។

សមិទ្ធិផលទាំងអស់នេះ គ្រាន់ជាការព្យាយាមបរិយាយជាឃ្លាដ៏សង្ខេបបំផុតតែប៉ុណ្ណោះ! ប៉ុន្តែគ្រប់មាត្រដ្ឋាននៃសមិទ្ធិផលជាប្រវត្តិសាស្ត្រជាតិកម្ពុជាទាំងនេះ ទាំងទំហំ និងជម្រៅ បើរាប់ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដល់បច្ចុប្បន្ន សុទ្ធតែដិតដាមទៅដោយ ញើស ឈាម ទឹកភ្នែក ដានជើង ស្នាដៃ វោហាស័ព្ទ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការបូជាមួយជីវិតយុវវ័យរបស់ សម្តេចតេជោ ហ៊ុន សែន ដែលសាកសមពេកណាស់ជា «រដ្ឋបុរសឆ្នើមរបស់កម្ពុជា»។

សម្តេចតេជោនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ ឈប់បន្តធ្វើជានាយករដ្ឋមន្ត្រី បើទោះណា សម្តេចតេជោ ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះដាច់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៣ កក្កដា ២០២៣ ក៏ដោយ។ សម្តេចតេជោ ថែមបានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត (ដែលត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជាឯកច័្ឆន្ទ នៅថ្ងៃទី ២៤ ធ្នូ ២០២១ ឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត) នឹងក្លាយជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧តែម្តង។

នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំយុវជនបន្តវេនប្រកបដោយសក្កានុពល បន្តបេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីនាំកម្ពុជាឲ្យសម្រេចបានចក្ខុវិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍របស់ខ្លួន ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមការរំពឹងទុក សមាសភាពភាគច្រើននៃរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងជាអ្នកដឹកនាំវ័យក្មេង ពោរពេញដោយកម្លាំង ថាមពល បញ្ញា និងបានឆ្លងកាត់បទពិសោធន៍ការងារក្នុងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិកន្លងមក។

ទំនុកចិត្ត និងជំនឿជាក់ពីសំណាក់ប្រជាពលរដ្ឋត្រូវបានឆ្លុះបញ្ចាំងតាមរយៈអត្រាអ្នកចេញទៅបោះឆ្នោតចំនួន ៨៤,៥៨% និងលទ្ធផលជាអត្រាគាំទ្រចំនួន ៨២,៣% ដល់គណបក្សប្រជាជនកម្ពុជា នៅក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កន្លងទៅ។ ក្នុងន័យនេះ ការរៀបចំសមាសភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី នឹង ជាការគិតគូរប្រកបដោយទស្សនៈវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាស្ថិរភាព និរន្តរភាព និងប្រសិទ្ធភាពស្ថាប័នជាតិ និងសេចក្តីសុខរបស់ប្រជាជន។ គណៈរដ្ឋមន្រ្តីថ្មី ដែលពោរពេញដោយសមត្ថភាព បទពិសោធន៍ និងការប្តេជ្ញាចិត្តខ្ពស់ ពិតជានឹងបន្តកេរដំណែល រក្សាសមិទ្ធផលនានាដែលបានកសាងដោយថ្នាក់ដឹកនាំជំនាន់មុន និងបង្កបង្កើតបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត លើថ្នាលដែលត្រូវបានត្រួសត្រាយបានយ៉ាងល្អរួចហើយ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមចូលរួមសាទរ អបអរ ជាមួយប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ចំពោះក្តីសង្ឈឹមដ៏ប្រាកដប្រជានេះ និងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត តាមលទ្ធភាពនិងសមត្ថភាពរបស់ខ្លួន ក្នុងបេសកកម្ម សម្រេចឱ្យចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ សេដ្ឋកិច្ចមានភាពធន់, នយោបាយមានស្ថេរភាព, សង្គមមានភាពស៊ីវិល័យ, ប្រជាជនមានភាពសុខដុម។ ដូច្នេះ កម្ពុជានឹងស្ថិតស្ថេរជាប្រទេសទំនើប រឹងមាំ ទទួលបានការគោរព និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

 

អត្ថបទដែលជាប់ទាក់ទង