**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង**សម្តេចធិបតី៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប ដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព**ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ៣ថ្ងៃ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជាង៣៥ម៉ឺននាក់ ខណៈសន្ដិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែមីនា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមីនា

ផ្លូវវាង កំណាត់ផ្លូវជាតិលេខ៧៦ដែលរអិលបាក់ ត្រង់ចំណុចអូរងើយ ស្រុកអូររាំង បានបើកឱ្យចរាចរណ៍ហើយ ខណៈដែលការសិក្សាពិនិត្យលទ្ធភាពជួសជុល កំណាត់ផ្លូវដែលខូចខាត នឹងត្រូវអនុវត្តបន្តក្រោមកិច្ចដឹកនាំរបស់​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ភ្នំពេញ៖ ស្របពេលដែលការដ្ឋានស្ថាបនាផ្លូវវាង កំណាត់ផ្លូវជាតិលេខ៧៦(ស្នួល-សែនមនោរម្យ) ដែលបានរអិលបាក់ ត្រង់ចំណុចអូរងើយ ចន្លោះ PK94+080 – PK94+150 កំពុងបន្តអនុវត្ត ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម ដើម្បីធានាបានថាផ្លូវវាង ដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ សីហា ២០២៣កន្លងទៅនេះ មានគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ អំឡុងពេលដែលកំណាត់ផ្លូវជាតិលេខ៧៦ដែលរងការខូចខាតខាងលើ នឹងត្រូវជួសជុលស្ថាបនាឡើងវិញក្នុងជំហានបន្ត បន្ទាប់ពីការសិក្សាពិនិត្យលទ្ធភាព។

គិតចាប់ពីពេលស្ថាបនារួចមក មានរយៈពេលជាង១២ឆ្នាំ ផ្លូវជាតិលេខ៧៦នេះ មិនធ្លាប់មានការខូចខាត ដែលតម្រូវឱ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមក។ ដោយឡែក នៅយប់ថ្ងៃទី០១ សីហា ២០២៣ កំណាត់ផ្លូវជាតិខាងលើ នៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដី ចន្លោះ PK94+080 – PK94+150 និងបន្តមានស្នាមប្រេះបន្ថែមនៅថ្ងៃបន្ទាប់ ដែលសរុបការខូចខាតមានប្រវែង១៦៦ម៉ែត្រ (រអិលបាក់ដី ៧០ម និងស្នាមប្រេះ៩៦ម)។

ដោយទទួលបានអនុសាសន៍ណែនាំពី ឯកឧត្តមទេសរដ្ឋមន្ត្រី និងមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំ ពីសំណាក់រដ្ឋបាលខេត្តមណ្ឌលគិរី ក្រុមការងារអន្តរក្រសួង អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ផ្លូវវាងប្រវែង ១,០០០ម៉ែត្រ ត្រូវបានរៀបចំស្ថាបនាជាបន្ទាន់ ដោយមានការឈូសឆាយ ចាក់ថ្មម៉ិច និងកៀរកិនបង្ហាប់ ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ។ ហើយគិតត្រឹមថ្ងៃទី០៨ សីហានេះ ចរាចរណ៍ត្រូវបានតភ្ជាប់ឡើងវិញ អនុញ្ញាតិឱ្យមានការឆ្លងកាត់ជាបណ្តោះអាសន្នហើយ។

ថ្លែងនៅក្នុងបទសម្ភាស ជាមួយអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា បាតុភូតិនៃការរអិលបាក់ដីនេះ បណ្តាលមកពីកត្តាភ្លៀងធ្លាក់ជាប់ៗគ្នាច្រើន ដែលនាំឱ្យមានទឹកហូរច្រោះដាច់ដី ខាងក្រោមផ្លូវ ហើយបន្ទាប់ពីការពិនិត្យស្ថានភាពជាក់ស្តែង កំណាត់ផ្លូវនេះអាចនឹងត្រូវសិក្សាលើកគម្រោងជួសជុល ដោយមានពីរជម្រើសគឺ៖ ទី១.ជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និងទី២.សិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីនេះតែម្តង។ ជម្រើសក្នុងការជួសជុល នឹងពិនិត្យសម្រេច បន្ទាប់ពីឆ្លងកាត់ការពិភាក្សាលម្អិត និងស៊ីជម្រៅ ទាំងផ្នែកបច្ចេកទេសពាក់ព័ន្ធ និងផ្នែកហិរញ្ញវត្ថុ។

គួររំលឹកដែរថា ផ្លូវជាតិលេខ៧៦(ស្នួល-សែនមនោរម្យ) មានប្រវែង ១២៧គីឡូម៉ែត្រ ជាប្រភេទផ្លូវDBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន CRBC ចំណាយថវិកាសាងសង់ចំនួន ៥១,៩០០,០០០ ដុល្លារអាមេរិក។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ ៕

អត្ថបទដែលជាប់ទាក់ទង