**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកសំរោង

ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៤០នាទី កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ដកហូតបានថ្នាំញៀនមួយចំនួន នៅក្នុងមូលដ្ឋានស្រុកសំរោង ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានឱ្យដឹងថា ដោយបានទទួលបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានចុះបង្រ្កាបនៅចំណុចផ្លូវជាតិលេខ២ ភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ វេលាម៉ោង ១២:៤០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ណែម ម៉ាណែត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ( ជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ) រស់នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ ដកហូតវត្ថុតាង៖ ១/ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ និងទូរស័ព្ទ០១គ្រឿង។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យបានសារភាពថាថ្នាំញៀនសមត្ថកិច្ចដកហូត ខ្លួនទិញពីឈ្មោះ សុខា ទើបកម្លាំងយើងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខា ភេទប្រុស អាយុ ២០ឆ្នាំ (ជួញដូរ ប្រើប្រាស់ ) រស់នៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ ដកហូតសម្ភារៈ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ (ធំ១) ដែកកេះ ០១ និងសម្ភារៈសេពថ្នាំញៀន (ខ្សៀរ)។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យឈ្មោះ សុខា បានឆ្លើយសារភាពថា ថ្នាំញៀន ដែលសមត្ថកិច្ចដកហូត គឺខ្លួនបានទទួលទិញពីឈ្មោះ ពិសិដ្ឋ ភេទប្រុស កម្លាំងយើងឈានទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វិសិត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវែង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។

ដករហូតសម្ភារៈ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១០ កញ្ចប់ (ធំ១) ទម្ងន់សរុប ៨.០៥g និងទូរស័ព្ទ០១គ្រឿង សម្ភារៈវេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួន នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង