ឯកឧត្តម គីម រិទ្ធី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដើម្បីពិនិត្យ ពិភាក្សា និងដាក់ចេញទិសដៅការងារ លើរបៀបវារៈមួយចំនួន
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ ដោយមានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងទាំងបីក្នុងខេត្តមេបញ្ជាការតាមបណ្ដោយព្រំដែន ប្រធានមន្ទីរអង្គភាពអភិបាលក្រុងស្រុក កងកម្លាំងចំណុះរចនាសម្ព័ន្ធក្រុងស្រុក នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងដាក់ចេញទិសដៅការងារ លើរបៀបវារៈដូចខាងក្រោម៖
១-ការងារសន្តិសុខ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
២-ការងារសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ។
៣-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
៤-ការចែករំលែកបទពិសោធន៍ នៃការដឹកនាំក្នុងរយៈពេល ១ឆ្នាំ របស់ឯកឧត្តមអភិបាលខេត្ត ដោយផ្តោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងដី។
៥-បញ្ហាផ្សេងៗ ៕