**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

អភិបាលខេត្តបាត់ដំបង៖ រឿងសំរាមបើយើងគិតថារឿងតូចគឺតូច តែបើយើងគិតថា ជារឿងធំគឺយើងឈឺក្បាលដេកមិនលក់នោះទេ

ភ្នំពេញ៖ ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន តាមប្រព័ន្ធថ្នាល់ជាតិ ( NSWM-PLATFORM) ក្រោមអធិបតីភាព ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការពិតរឿងសំរាមនេះត្រូវការយកចិត្តទុកដាក់ទាំងអស់គ្នា ហើយសំរាមនេះបើយើងគិតថារឿងតូចគឺតូច តែបើយើងគិតថា ជារឿងធំគឺយើងឈឺក្បាលដេកមិនលក់នោះទេ។

ផ្តើមចេញពីបញ្ហាដែលតែងតែកើតចេញពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់បង្កឱ្យមានក្លិនស្អុយ និងផលប៉ះពាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងខេត្តបាត់ដំបង ហើយដើម្បីទប់ស្កាត់លើផលប៉ះពាល់ទាំងនេះបាននោះ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនតាមប្រព័ន្ធថ្នាលជាតិនៃរដ្ឋបាលក្រុងបាត់ដំបង ក្នុងគោលដៅដល់ការគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍ប្រមូលឲ្យអស់ ប្រមូលឲ្យស្អាត ប្រមូលឲ្យទាន់ពេល និងប្រមូលឲ្យមាននិរន្តរភាព ។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងតាម ប្រព័ន្ធថ្នាលជាតិ គឺដើម្បីពង្រឹងប្រសិទ្ធិភាពក្នុងការប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជនស្របតាមគោលការណ៍ប្រមូលឲ្យអស់ ប្រមូលឲ្យស្អាត ប្រមូលឲ្យទាន់ពេល និងប្រមូលឲ្យមាននិរន្តរភាព ។ ការលើកកម្ពស់និងជំរុញការអនុវត្តគោលនយោបាយ ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន២០២០ ។ លើកកម្ពស់អនាម័យ បរិស្ថាន សោភ័ណភាព ផាសុខភាព និងសុខុមាលភាព សាធារណៈ ធ្វើឲ្យទីក្រុងប្រែក្លាយជាទីក្រុងឆ្លាតវៃ ទីក្រុងស្អាត សំដៅទាក់ទាញអ្នកវិនិយោគ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកវិនិ យោគ ស្នាក់នៅលេងកម្សាន្តនៅក្នុងក្រុងបាត់ដំបង កាន់តែច្រើនថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ត្រៀមខ្លួនសម្រាប់កម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ ជាពិសេសរដ្ឋបាលក្រុងបាត់ដំបង ចង់ប្រែក្លាយពីសំរាមដែលធ្លាប់តែគរនៅមុខផ្ទះ និងក្រោយផ្ទះ ឬរយៈពេល២ឬ៣ សប្ដាហ៍មានដង្កូវស្អុយរលួយជះក្លិនមិនល្អ ឲ្យក្លាយទៅជាគ្មានសំរាមនៅមុខផ្ទះ និងក្រោយផ្ទះជារៀងរហូត ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការអនុវត្តតាមប្រព័ន្ធថ្នាលជាតិនេះ គឺជាកម្មវិធីថ្មីមួយរបស់ ក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងបាត់ដំបង អស់សំរាម គ្មានថង់ផ្លាស់ស្ទិកហើរតាមខ្យល់ ឬនៅតាមទីសាធារណៈនានា ក្នុងការ ទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកម្សាន្ត ស្នាក់នៅ និងដាក់ទុនវិនិយោគ ធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ។

ឯកឧត្តម បានបន្តទៀតថា ការពិតរឿងសំរាមនេះត្រូវការយកចិត្តទុកដាក់ទាំងអស់គ្នា ហើយសំរាមនេះបើយើងគិតថារឿងតូចគឺតូច តែបើយើងគិតថា ជារឿងធំគឺយើងឈឺក្បាលដេកមិនលក់នោះទេ ដូច្នេះត្រូវមានការចូលរួមសហការទាំងអស់គ្នា ដើម្បីធ្វើឲ្យក្រុងបាត់ដំបង គ្មានសំរាម ដើម្បីផ្ដល់នូវភាពស្អាត ក្នុងការរស់នៅ និងកំណើនភ្ញៀវទេសចរផងដែរ ។

ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន បានបញ្ជាក់ថា តាមរយៈនៃការរីកចម្រើនក្នុងកំណើនសេដ្ឋកិច្ច រង្វង់៧%ប្រចាំឆ្នាំ យើងបានប្រែក្លាយប្រទេសជាតិយើងពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ ចំណូលមធ្យមកម្រិតទាប ហើយយើងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ទន្ទឹមនឹង ការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ចរបស់ប្រទេសជាតិផង ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងនោះ បញ្ហាសំរាមសំណល់រឹង ក៏បានក្លាយទៅជាប្រធានបទដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ហើយកំណើននៃការបង្កើនសំរាម សំណល់រឹងក៏មានការកើនឡើងផងដែរ ។

ឯកឧត្តម បានបញ្ជាក់ថា សំរាមបានកើនឡើងដល់៤លានតោនក្នុងមួយឆ្នាំនៅទូទាំងប្រទេសកម្ពុជា ដោយឡែកនៅក្រុងបាត់ដំបង មានប្រមាណ១២០ ទៅ១៤០តោនក្នុងមួយថ្ងៃ ដែលបានកើនឡើងច្រើនធ្វើឲ្យយើងមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាមសំណល់រឹងទាំងអស់នេះ៕

អត្ថបទដែលជាប់ទាក់ទង