នគរបាលស្រុកសង្កែ អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទម្នាក់ ករណីហិង្សាដោយចេនាមានស្ថានទម្ងន់ទោស
ភ្នំពេញ៖ កាលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបរិវេណបុរីត្នោតជួរ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនី យ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរ បាលស្រុកសង្កែ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ អនុវត្តដីការបង្គាប់ឱ្យនាំខ្លួនលេខ ៣៥៣ត.ព្រ/២៣ចុះថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២៣ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងលោក នុត សុម៉ារីដោយបញ្ជាឱ្យនាំខ្លួនឈ្មោះខាវ ថង ហៅ ត្រា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង។
ការនាំខ្លួននេះ ត្រូវបានជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឱ្យ ខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តិកាលពីថ្ងៃទី ៩ខែ មីនា ឆ្នាំ ២០២៣ នៅភូមិរំចេក៤សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនជនត្រូវចោទរូបនេះមកកាន់ការិយាល័យជំនាញដើម្បីអនុវត្ត បន្តតាមនីតិវិធីហើយ៕