ឯកឧត្តម ពុំ សុថា និងឯកឧត្តម នូវប៉េង ច័ន្ទតារា អញ្ចើញដឹកនាំប្រជុំពិភាក្សា លើការដេញថ្លៃដាយត្រី សម្រាប់អាជីវកម្មនារដូវនេសាទ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ភ្នំពេញ៖ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ចើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាលើការដេញថ្លៃដាយត្រីសម្រាប់អាជីវកម្មក្នុងរដូវនេសាទឆ្នាំ២០២៣- ២០២៤ និងឆ្នាំ២០២៤-២០២៥ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។
សូមជម្រាបថា ក្នុងការដាក់ឱ្យដេញថ្លៃនេះ គឺមានដាយត្រីចំនួន២១ គឺដោយត្រីលេខ៧C ,៧D, ៧E ,៧F, ៧G ,៨C , ៨D, ៨G ,៨H, ៩B,៩D ,១០ A ,១០B ,១០C, ១០D, ១០ E, ១០F,១០G, ១១B,១១C និង ១១D។ ដោយសារមិនមានអាជីវករ មកចូលរួមក្នុងការដេញថ្លៃ អង្គប្រជុំបានសំរេចពន្យាពេលដេញថ្លៃជាលើកទី២ នាពេលក្រោយទៀត។