**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

សម្តេច ម៉ែន សំអន សង្ឃឹមយ៉ាងម៉ុតមាំថា អ្នកវិនិយោគចិននឹងទទួលបានពីសក្តានុពលវិនិយោគនៃការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី តាមរយៈសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសង្ឃឹមយ៉ាងម៉ុតមាំថាអ្នកវិនិយោគចិននឹងទទួលបានសក្តានុពល និងអាចរកដៃគូរក្នុងស្រុក ដើម្បីវិនិយោគ ក្នុងវិស័យជាច្រើន ជាពិសេស វិស័យដែលមាននៅក្នុងគម្រោង“ការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី” ដែលអាចហុចឱកាសដ៏ល្អសម្រាប់អនាគត។

សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះខណៈដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមាគមសហគ្រិន ស៊ុនតឺ នៅកម្ពុជា និងពិធីប្រកាសចូលកាន់មុខតំណែងនាយក សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា អាណត្តិទី២ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរដល់សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា និងសភាពាណិជ្ជកម្មស៊ុនតឺ នៃទីក្រុង ហូសាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាប្រទេសនៅក្នុងគម្រោងនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវនិងជម្រុញពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា កម្ពុជា-ចិនមានប្រវត្តិទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិជាមួយគ្នាដ៏យូរលង់ណាស់មកហើយ ។ ពិធីរៀបចំថ្ងៃនេះក៏បានអបអរសាទរខួបលើកទី ៦៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរផងដែរ ។ បច្ចុប្បន្ន រដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើកិចុ្ចសហការគ្នាយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ក្រោមភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានផ្លាស់ប្តូទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗជាប្រចាំ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសង្កត់ធ្ងន់ផងដែរថា ជាមួយនឹងស្ថេរភាពនយោបាយ និងសុខសន្តិភាព និងភាពទាក់ទាញ នៃធនធានធម្មជាតិ ពលកម្មវ័យក្មេង និងច្បាប់វិនិយោគថ្មីដែលផ្តល់ការងាយស្រួលសម្រាប់ធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងតែទាក់ទាញ និងស្វាគមន៍អ្នកវិនិយោគគ្រប់ប្រទេស រួមទាំងអ្នកវិនិយោគចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង