ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំ AMMTC លើកទី១៧ នៅប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀម ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី១៧ ដែលប្រទេសឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំនាពេលព្រឹកនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC-កម្ពុជា) និងមន្ត្រីពាក់ព័ន្ធទៀតផងដែរ៕