**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន

ឯកឧត្តម វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តខែសីហា របស់រដ្ឋបាលខេត្តក្រចេះ

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជម្រុញណែនាំដល់អាជ្ញាធរក្រុងស្រុក មានសមត្ថកិច្ច៖
-ត្រូវចុះពិនិត្យនិងណែនាំបងប្អូនរស់នៅតាមចិញ្ជើមផ្លូវសាធារណ: អំពីការធ្វើផ្លូវគ្របលើប្រព័ន្ធលូរដោះទឹក ដែលធ្វើឲ្យមុខលូរួមតូចឬបិទជិត ពិបាកដល់ការជួយសង្រ្គោះរំដោះទឹកនាពេលគ្រោះមហន្តរាយទឹកជំនន់ ឬទឹកភ្លៀងមកដល់។
-អាជ្ញាធរមានសមត្ថកិច្ចក្រុងស្រុក ត្រូវចុះពិនិត្យ និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ទីប្រជាជន ណែនាំនិងធ្វើកិច្ចសន្យាឲ្យម្ចាស់អាជីវកម្ម បងប្អូនអាជីវករ ដែរប្រើប្រាស់ផ្លូវ ក្នុងការលក់ដូរ និងសម្រាប់ផ្លាស់ប្តូរទំនិញជាបណ្តោះអាសន្ន ត្រូវគោរពតាមការនាំរបស់អាជ្ញាធរ និងសម្រួលដល់ការធ្វើចរាចរណ៍របស់សាធារណៈជន។
-ស្នើឲ្យពិនិត្យណែនាំដល់ម្ចាស់អាជីវកម្ម និងអ្នកបើកបររថយន្តដឹកគ្រួស-ខ្សាច់-ថ្ម អំពីសណ្តាប់ធ្នាប់ និងកម្រិតទម្ងន់នៃការដឹក ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងការជ្រុះរាយប៉ាយតាមដងផ្លូវ ខូចសោភ័ណភាព ចំពោះការដឹកផ្ទុកទម្ងន់ហួសកម្រិត បើកបរក្នុងល្បឿនលឿន និងដឹកគ្មានសណ្តាប់ធ្នាប់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះពិនិត្យណែនាំដល់អ្នកបើកបរ និងចាប់ឃាត់ ផាកពិន័យទៅតាមបច្ចេកទេស និងត្រូវធ្វើកិច្ចសន្យា ។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះពិនិត្យដល់ទីតាំងទួលសុវត្ថិភាព និងបានណែនាំដល់អាជ្ញាធរឲ្យរៀបចំបោសសម្អាត និងកែលម្អទីទួលសុវត្ថិភាពដែលមានស្រាប់តាមបណ្តាស្រុក ដើម្បីទុកសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហន: ដែលរងគ្រោះនិងងាយរងគ្រោះ ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយនានា ជាពិសេសបានណែនាំហាមឃាត់បងប្អូនកុំឲ្យចូលកាប់ទន្ទ្រានយកដីសហគមន៍(ទួលសុវត្ថិភាព)ដែលជាដីទុកបម្រើប្រយោជន៍រួមនៅមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះពិនិត្យ និងផ្សព្វផ្សាយអំពីការចុះចាក់វ៉ាក់សាំងសត្វពាហន:តាមបណ្តាក្រុងស្រុក ដើម្បីឲ្យបងប្អូនបានជ្រាប និងដើម្បីត្រៀមប្រមូលសត្វរបស់ខ្លួនបានរួចរាល់ ៕

អត្ថបទដែលជាប់ទាក់ទង