**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

សម្តេច ម៉ែន សំអន៖ អធិការកិច្ចកម្ពុជា និងអធិការកិច្ចនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជួបពិភាក្សាគ្នា ដើម្បីជម្រុញអនុវត្តការងារអធិការកិច្ចឲ្យកាន់តែមានប្រសិទ្ធិភាព

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ប៊ូយ ង៉ុក ឡាម អគ្គអធិការរង នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានជួបពិភាក្សាទ្វេរភាគីវរាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអធិការកិច្ចរាជរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួង។

ថ្លែងក្នុឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអធិការកិច្ចនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ស្របពេលដែលកម្ពុជាទើបតែបញ្ចប់នូវព្រឹត្តិការណ៍បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជាបានទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ដោយទទួលបាន ១២០អាសនៈ លើ ១២៥អាសនៈ នៅក្នុងរដ្ឋសភា។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន អបអរសារទរយ៉ាងកក់ក្តៅនូវសមិទ្ធផល និងជោគជ័យដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាម ក្រោមការដឹកនាំរបស់បក្សកុំម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់ឯកឧត្តម ង្វៀន ហ៊្វូចុង ដែលធ្វើឱ្យប្រទេសវៀតណាមមានការអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងខ្លាំងក្លា ក្លាយជាប្រទេសឧស្សាហកម្មជឿនលឿន និងមានកិត្យានុភាពកាន់តែខ្ពស់ នៅលើឆាកអន្តរជាតិ។

នៅក្នុងជំនួបពិភាក្សានោះផងដែរភាគីទាំងពីរក៏បានជម្រុញអនុវត្តការងារអធិការកិច្ចឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ស្របតាមអនុសារណៈយោគយល់រវាងស្ថាប័នយើងទាំងពីរ និងបន្តដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងការបង្ការទប់ស្កាត់អំពើ ពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្ម នៃអំណាចសាធារណៈ សំដៅឈានទៅលុបបំបាត់នូវអំពើពុករលួយ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានលើកឡើងបន្ថែមទៀត អំពីប្រវត្ដិសហប្រតិបត្ដិការរវាងស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរបានចុះ MOU លើកទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ លើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ លើកទី៣ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី០៣ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង