រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិភាក្សាអំពីការស្នើសុំផ្លាស់ប្ដូរទីតាំងរបស់ទីបញ្ជាការដ្ឋានផ្នែកសឹករងស្រុកកូនមុំ
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិភាក្សាអំពីការស្នើសុំផ្លាស់ប្ដូរទីតាំងរបស់ទីបញ្ជាការដ្ឋានផ្នែកសឹករងស្រុកកូនមុំ ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈ អភិបាលខេត្តរតនគិរី។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
-ពិភាក្សាការស្នើសុំផ្លាស់ប្តូរទីតាំង សឹករងស្រុកកូនមុំ
-ពិភាក្សាដី រដ្ឋបាលឃុំកាចូន ពាក់ព័ន្ធការកាន់កាប់របស់លោក ធីណែន និងតល់ ភិន
-ពិភាក្សាការស្នើសុំដី សម្រាប់សាខាពន្ធដារ, មន្ទីរមុខងារសាធារណៈនិងអង្គភាពអគ្គិសនីខេត្ត
-ពិភាក្សាករណីក្បាលដីនៅភូមិថ្មដា
-ពិភាក្សាករណីស្នើសុំដីសម្រាប់ស៊ើបការទី ១
-ពិភាក្សា ករណីដីអតីតព្រលានយន្ដហោះលំផាត់ ៕