**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ បន្ដចូលរួមដាំដើមឈើ និងថែរក្សា ដើម្បីឱ្យរាជធានីភ្នំពេញរក្សាបាននូវភាពបៃតងស្រស់ស្អាត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើឱ្យ បានគង់វង្ស ដោយក្រោយការដាំ ត្រូវធ្វើរបាយការណ៍ ៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យ បានដឹង ថា ដើមឈើរស់ ឬងាប់ ងាយស្រួលយើងបានដាំបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរក្សាបាននូវភាពបៃតង ស្រស់ស្អាត។​ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើ ឱ្យបានគង់វង្ស និងធ្វើរបាយការណ៍៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការវិវឌ្ឍ នៃការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យដើមឈើអាចរស់ នៅដោយភាពគង់វង្ស និងរក្សាបានជាទីក្រុងមានពណ៌បៃតង។​

ការជំរុញបែបនេះ នៅក្នុងពិធីដាំ និងចែកកូនឈើជាង២០០០ដើម ដើម្បីអបអរសាទរ “រុក្ខទិវា” ០៩ កក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូលកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។​

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ពិធីដាំ និងចែកកូនឈើ ជាង២០០០ដើម ដើម្បីអបអរសាទរ “រុក្ខទិវា” ០៩ កក្កដា នេះធ្វើឡើងដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើ ធ្វើឱ្យភ្នំពេញមានពណ៌បៃតងស្រស់ស្អាត និងដើម្បីទាក់ទាញ ភ្លៀវទេសចរ ជាតិ អន្ដរជាតិ ចូលមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។​ឯកឧត្តមបានបន្តថា ព្រៃឈើមានអត្តប្រយោជន៍ច្រើនណាស់ ដូចជាផ្តល់ជា ជម្រកសត្វព្រៃផ្តល់អ៊ុកស៊ីសែន និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម។ ព្រៃឈើ មានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវថែទាំនិងរក្សាព្រៃឈើឱ្យ បានគង់វង្សទាំង អស់គ្នា។​

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខទិវា” ០៩ កក្កដា ឆ្នាំ២០២៣ នាពេលនេះ មានជាង២០០០ ដើម ដោយ២៣០ដើម ចែកនៅតាមវត្តអារាម និងសាលារៀន និងចំនួន៩០០ ដើមផ្សេង ទៀត សម្រាប់ចែកនៅទូទាំង ១៤ខណ្ឌ និងសម្រាប់បងប្អូនប្រជាពលរដ្ឋ៥០០ដើមផ្សេង ទៀតផងដែរ។ ជាមួយនេះ យើងក៏បានត្រៀមកូនឈើគ្រប់ប្រភេទចំនួន ៣៥០០០ ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមដងផ្លូវសាធារណៈ។​ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានជំរុញ អាជ្ញាធរខណ្ឌទាំងអស់ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ យ៉ាងហោចណាស់ក្នុងមួយខណ្ឌយ៉ាងតិច ២០០ដើម។

អត្ថបទដែលជាប់ទាក់ទង