ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ស្ត្រីម្នាក់ មានដុំពកកជាង ១២ឆ្នាំ
ភ្នំពេញ៖ តាមរយៈបេសកកម្ម TYDA ចុះព្យាបាលប្រជាពលរដ្ឋក្នុងទឹកដីខេត្តពោធិសាត់ កាលពីឆ្នាំ២០១៨ កន្លងទៅ។
បងស្រី សាង គា អាយុ ៤៣ឆ្នាំ រស់នៅខេត្តពោធិសាត់ មានជីវភាពខ្វះខាត ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនមកពិនិត្យ និងធ្វើការវះកាត់យកដុំពកកដែលមានជាង ១២ ឆ្នាំមកហើយចេញបានដោយជោគជ័យ ដោយគ្រូពេទ្យនៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) និង បានអនុញ្ញាតិឲ្យចេញទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។