សេតវិមានបើកការបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនឲ្យចេះបើកយន្តហោះ F-១៦ នៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ សេតវិមាននៅថ្ងៃសុក្រ ទី១១ ខែសីហា បានបញ្ជាក់ថា ខ្លួនបានបើកការបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ដើម្បីឲ្យចេះបើកយន្តហោះចម្បាំង F-១៦ នៅសហរដ្ឋអាមេរិក ប្រសិនបើសមត្ថភាពសម្រាប់ការហ្វឹកហ្វឺនបែបនេះឈានដល់នៅអឺរ៉ុប។
អ្នកនាំពាក្យសេតវិមាន លោក John Kirby បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មានបំណងឆ្ពោះទៅមុខ ជាមួយនឹងការបណ្តុះបណ្តាលនេះ។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}