សម្តេច ម៉ែន សំអន៖ ការរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជន គឺជម្រុញចលនាសកម្មភាពជាក់ស្តែង ថែបំប៉នជំនឿទឹកចិត្តដោយបេះដូងរបស់ប្រជាជន
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានគូសបញ្ជាក់ពីកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នាក្នុងការរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដោយបន្តពុះពារបំពេញសម្រេចឲ្យបានល្អនូវភារកិច្ចនយោបាយតាមគ្រប់មុខសញ្ញា នៅគ្រប់ពេលវេលាគ្រប់ទីកន្លែង រួមសាមគ្គី ជម្រុញចលនាសកម្មភាពជាក់ស្តែង ថែបំប៉នជំនឿទឹកចិត្តដោយបេះដូងរបស់ប្រជាជន សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋានដែលជាចំណែកដ៏សំខាន់ដល់ការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ បង្កលក្ខណៈសព្វបែបយ៉ាង ដើម្បីធានាកំណើនសេដ្ឋកិច្ចជាតិ សម្រាប់វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជាជាដរាបតរៀងទៅ។
សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែ កក្តដា ឆ្នាំ២០២៣ កន្លងទៅ ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ សរុបមានអ្នកចូលរួមជាង ៥០០នាក់ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយររៀង។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សូមកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកម្លាំងសរុប សកម្មភាពសរុបរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានពុះពាររាល់ការលំបាក ច្បាមជាប់មូលដ្ឋានផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជនជាប់ជាប្រចាំរហូតសម្រេចបានស្នាដៃធំធេង ដណ្តើមជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាយើងឈ្នះទាំងស្រុង ទទួលបានអាសនៈទាំងអស់ ៥ លើ ៥ ក្នុងមណ្ឌលខេត្តស្វាយរៀង។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ជ័យជំនះដ៏ធំធេងរបស់ខេត្តស្វាយរៀងនេះ បានរួមចំណែកយ៉ាងស័ក្តិសមជាមួយជោគជ័យដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលទទួលបាន ទំនុកចិត្ត និងការគាំទ្រ ពេញទំហឹងរឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោតគ្រប់ទិសទី ចំពោះមគ្គុទ្ទេសភាពដ៏ត្រឹមត្រូវ ឈ្លាសវៃ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រ បន្តរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងសម្រាប់អនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងគ្រប់ជំនាន់តទៅមុខទៀត ៕