ឯកឧត្តម អ៊ូច ភា នាំយកអង្ករ ជាង ៧តោន ផ្ដល់ជូនពលរដ្ឋ ចំនួន ២៥០គ្រួសារ នៅក្នុងស្រុកអង្គរបូរី
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីជំនាញ នាំយកអង្ករចំនួន ៧,៥០០គីឡូក្រាម ផ្ដល់ជូនពលរដ្ឋចំនួន ២៥០គ្រួសារ មកពីបណ្ដាភូមិឃុំ នៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ដែលជំនួយរបស់សមាជិកអាស៊ានបូក៣ តាមរយះក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
សូមជម្រាបជូនដែរថា សម្រាប់ខេត្តតាកែវ គឺទទួលបានអង្ករសរុបចំនួន ៧៥តោន សម្រាប់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិចំនួន ២,៥០០គ្រួសារ មកពីក្រុង ស្រុក ចំនួន ១០ ក្នុងខេត្តតាកែវ ៕