អង្គភាពស៊ីម៉ាក់ រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង២ពាន់គ្រាប់ នៅចំណុចវិទ្យាល័យព្រះមហាក្សត្រិយានីកុសុម: ក្នុងក្រុងក្រចេះ
ភ្នំពេញ៖ គិតត្រឹមរយៈពេល០៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១១-១២-១៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ និងអង្គភាពស៊ីម៉ាក់ បានដំណើរការចុះស្រាវជ្រាវរុករកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅចំណុចវិទ្យាល័យព្រះមហាក្សត្រិយានីកុសុម: ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ជាលទ្ធផលរកឃើញ គ្រាប់មានប្រភេទដូចខាងក្រោម៖
១. D.K.75 ចំនួន ៦៣គ្រាប់
២. M.48 ចំនួន ១៨គ្រាប់ (ប្រភេទក្បាលគ្រាប់ផ្លោង)
៣. M.79 ចំនួន ២,០៣៣គ្រាប់
៤. B.40 ចំនួន ០១គ្រាប់ (ក្បាលគ្រាប់)
៥. H.107 ចំនួន ០១គ្រាប់
សរុបចំនួន ២,១១៦គ្រាប់ ៕