ប្រជាពលរដ្ឋបានចូលទៅចាប់សត្វកំភេម ក្នុងសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន
ភ្នំពេញ៖ ពីរបីថ្ងៃនេះឃើញមានសកម្មភាពប្រជាពលរដ្ឋចូលទៅចាប់សត្វកំភេម ក្នុងសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន គណៈកម្មការបានចុះទៅធ្វើការហាមឃាត និងសុំដកហូតសត្វកំភេមទៅប្រលែងឲ្យមានសេរីភាពវិញក្នុងព្រៃធម្មជាតិ។
ជាមួយគ្នានោះសូមអំពាវនាវមេត្តាឈប់ចាប់ប្រភេទសត្វនេះទៀតទៅ ព្រោះសត្វវាស្ថិតនៅក្នុងបណ្តុំពពួកជីវៈចម្រុះ ក្នុងព្រៃធម្មជាតិ។
សត្វកំភេម មានឈ្មោះវិទ្យាសាស្ត្រថា Sternocera aequisignata។ សត្វកំភេមជាប្រភេទសត្វស្ថិតនៅក្នុងក្រុមសត្វកន្លង់ ដែលស្លាបរបស់វាមានពណ៌បៃតងភ្លឺ ហើយប្រែពណ៌នៅពេលត្រូវពន្លឺខុសពី សត្វកន្លង់ទូទៅ។
ដោយសារតែភាពស្រស់ស្អាតនេះហើយទើបធ្វើឱ្យមនុស្សមួយចំនួនបានយកស្លាបរបស់វាទៅ កែច្នៃចេញជាគ្រឿងអលង្ការ និងសំលៀកបំពាក់យ៉ាងល្អស្អាតក្រៃលែង៕