ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំគណ:គ្រប់គ្រង នៃវិទ្យាស្ថានជាតិសង្គមកិច្ចប្រចាំសប្តាហ៍ ដើម្បីពិនិត្យលើវឌ្ឍនភាព និងការរៀបចំផែនការអនុវត្តបន្ត
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកវិទ្យាស្ថានជាតិសង្គមកិច្ច នាព្រឹកថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:គ្រប់គ្រង នៃវិទ្យាស្ថានជាតិសង្គមកិច្ចប្រចាំសប្តាហ៍ ដើម្បីពិនិត្យលើវឌ្ឍនភាព និងការរៀបចំផែនការអនុវត្តបន្ត។ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ និងលោក លោកស្រីជានាយករងទាំងអស់ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ៕