**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង

ឯកឧត្តម សួន រស្មី អញ្ជេីញធ្វេីបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពី “ការងារអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ”

ភ្នំពេញ៖ អគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី “ការងារអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ”។ វគ្គបណ្ដុះបណ្ដាលមានការចូលរួមពី ឯកឧត្តម លោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន ព្រមទាំងអនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការមួយចំនួននៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមុខងារសាធារណៈ សរុបអ្នកចូលរួមប្រមាណ ៧៦នាក់។

ក្នុងឱកាសនោះ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានធ្វេីបទបង្ហាញស្តីពី ការងារអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងបេីកកិច្ចពិភាក្សា សំណួរ-ចម្លេីយ ពាក់ព័ន្ធនឹងប្រធានបទ ដើម្បីទទួលបានចំណេះដឹងថ្មីៗ ស្វែងយល់ ដកពិសោធន៍ អភិវឌ្ឍន៍សមត្ថភាពបន្ថែម និងជាមូលដ្ឋានសម្រាប់អនុវត្តការងារអធិការកិច្ច ពិសេសពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ។

ក្រោយពីបញ្ចប់ការធ្វេីបទបង្ហាញ និងការពិភាក្សា សំណួរ-ចម្លើយ ក្នុងកម្មវិធីនោះ ឯកឧត្តម សួន រស្មី បានថ្លែងបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ និងកិច្ចពិភាក្សាពិគ្រោះយោបល់នេះ គឺធ្វេីឱ្យមន្ត្រីអធិការកិច្ចទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែមទៀត ពិសេសបានផ្តល់អត្ថប្រយោជន៍សំខាន់ៗមួយចំនួនដូចជា៖
១-ការអភិវឌ្ឍសមត្ថភាពយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធនឹងការងារអធិការកិច្ចវិស័យមុខងារសាធារណៈ ដល់មន្ត្រីអធិការកិច្ច
២-បានរៀនសូត្រ ស្វែងយល់ ដកពិសោធន៍ និងកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ ដេីម្បីមានមូលដ្ឋានរឹងមាំក្នុងការកសាងលិខិតបទដ្ឋានគតិយុត្តចាំបាច់មួយចំនួន សម្រាប់អនុវត្តការងារ
៣-ទទួលបានចំណេះដឹងបន្ថែមសម្រាប់អនុវត្តការងារអធិការកិច្ច ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម សួន រស្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានអនុញ្ញាតអោយរៀបចំវគ្គបណ្តុះបណ្តាលនេះដេីម្បីអភិវឌ្ឍសមត្ថភាពមន្រ្តីអធិការកិច្ច និងមន្រ្តីសវនកម្មផ្ទៃក្នុង និងថ្លែងអំណរគុណដល់មន្ត្រីរាជការទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម យកចិត្តទុកដាក់ស្តាប់ និងមានកិច្ចសហការល្អក្នុងកិច្ចពិភាក្សា សំណួរ-ចម្លេីយ ដេីម្បីបង្កេីនចំណេះដឹងឱ្យកាន់តែទូលំទូលាយ។

ចុងបញ្ចប់កម្មវិធី ឯកឧត្តមអគ្គាធិការ បានណែនាំដល់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃអគ្គាធិការដ្ឋាន និងមន្ត្រីរាជការ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង សូមបន្តការសិក្សាស្រាវជ្រាវ បន្តខិតខំបំពេញការងារ ការគោរពអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង