**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា

ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ខេត្តព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារព្រំដែនរួម ទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ខេត្តព្រះវិហារ។

ពិធីនេះ ក៏មានការអញ្ជើញចូលពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ធឿន អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក និងលោកឧត្តមសេនីយ៍ វរសេនីយ៍ ព្រមទាំងនាយ នាយរងនគរបាលជាសិក្ខាកាមជាច្រើនរូបទៀត។

ឯកឧត្តម ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារព្រំដែនរួម ទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ជូនចំពោះគណៈគ្រប់គ្រងសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក និងសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នាព្រឹកនេះ។

ឯកឧត្តម ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះ គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលហ្វឹកហ្វឺន និងខិតខំក្របជញ្ជក់នូវមុខវិជ្ជាទៅតាមកម្មវិធី ដែលបានគ្រោងទុកប្រកបដោយស្មារតីទទួលខុសត្រូវ មានក្រមសីលធម៌ល្អ ដែលទទួលបាននូវចំណោះដឹងជំនាញក្នុងការបម្រើឲ្យការងារការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រកបដោយប្រសិទ្ធភាព ដែលបានឆ្លើយតបទីនិងស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ។

ឯកឧត្តម ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ បានកត់សម្គាល់ថា កងកម្លាំងនគរបាលការពារព្រំដែន បានអនុវត្តតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន ដោយបានប្រកៀកស្មារយ៉ាងជិតស្និទជាមួយកងយោធពលខេមរភូមិ្ទ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីយ៉ាងរឹងមាំ ដោយរក្សាបានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទដូចជា៖ ការឆ្លងដែនដោយខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរអាវុធឆ្លងដែន ការជួញដូរគ្រឿងញៀន និងការរត់ពន្ធទំនិញខុសច្បាប់ ។ល។ ដោយបានធ្វើការយាមល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ ព្រមទាំងបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយអគ្គិភ័យ គ្រោះធម្មជាតិ គ្រោះទឹកជំនន់ បានទាន់ពេលវេលា និងទទួលបានលទ្ធផលគួរជាទីមោទនៈ ពិសេសទទួលបានការកោតសរសើរ និងគោរពស្រឡាញ់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនិយ៍ទោ ខេង សុហ្វីណេ ក៏បានឧបត្ថម្ភថវិកាដល់ សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន និងសម្រាប់អាហារសាមគ្គី សរុបថវិកាចំនួន ២០លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង