លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៧នាក់ នៅថ្ងៃនេះ
ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ៦៧នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់រួមមាន៖
-ជួញដូរ ០២ករណី ឃាត់ ០៣នាក់ (ស្រី ០នាក់)។
-ដឹកជញ្ជូន រក្សាទុក ០៩ករណី ឃាត់ ១១នាក់ (ស្រី ០នាក់)។
-ប្រើប្រាស់ ១១ករណី ឃាត់ ៥៣នាក់ (ស្រី ០៣នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែសីហា រួមមាន៖
-មេតំហ្វេតាមីន (Ice) = ៦៧,១៥ក្រាមនិង ៤កញ្ចប់តូច។
លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល៖ ០៧អង្គភាព
១-មន្ទីរ៖ ប្រើប្រាស់ ០៨ករណី ឃាត់ ៣១នាក់ ស្រី ០២នាក់។
២-កណ្តាល៖ រក្សាទុក ០២ករណី ឃាត់ ០៣នាក់ ចាប់យក Ice ២,៩៦ក្រាម និង ០១កញ្ចប់តូច។
៣-ព្រៃវែង៖ រក្សាទុក ០១ករណី ឃាត់ ០២នាក់ ចាប់យក Ice ២៧,៦៦ក្រាម។
៤-ពោធិ៍សាត់៖ ប្រើប្រាស់ ០១ករណី ឃាត់ ០៣នាក់។
៥-សៀមរាប៖ ប្រើប្រាស់ ០១ករណី ឃាត់ ១៥នាក់ ស្រី ០១នាក់។
៦-ស្វាយរៀង៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ចាប់យក Ice ០៣កញ្ចប់តូច។
៧-តាកែវ៖ រក្សាទុក ០៣ករណី ឃាត់ ០៣នាក់ ប្រើប្រាស់ ០១ករណី ឃាត់ ០៤នាក់ ចាប់យក Ice ៤,៦៧ក្រាម។
កងរាជអាវុធហត្ថ៖ ០៣អង្គភាព
១-កំពង់ធំ៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ចាប់យក Ice ០,៣១ក្រាម។
២-កំពត៖ រក្សាទុក ០១ករណី ឃាត់ ០១នាក់ ចាប់យក Ice ៩,៦២ក្រាម។
៣-កណ្តាល៖ ជួញដូរ ០២ករណី ឃាត់ ០៣នាក់ ចាប់យក Ice ២១,៩៣ក្រាម ៕