**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា

ស្កាត់ពីស្រុករុក្ខគីរីមកលួចយកម៉ូតូអ្នកស្រុកមោង​ឫស្សីបាន ២ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១២ខែ​ សីហា​ឆ្នាំ២​០២៣ ចន្លោះម៉ោង​១២ទៅម៉ោង០១និ​ង​០០នាទីរំលងអធ្រាត្រចូលថ្ងៃទី១​៣ ខែ​ សីហា​ឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករ​ណី លួចយកម៉ូតូមួយ បានកើតឡើងបង្កដោ​យជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួច​ម៉ូតូ០១​គ្រឿង ម៉ាកហុងដាសូនិច ពណ៌ស លាយ ក្រហម គ្មានស្លាកលេខ សេរីឆ្នាំ​ ២០២១ (គ្មានពន្ធ) ជារបស់ឈ្មោះ ឆម រី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើដែលបញ្ឈរ​ ​ទុកនៅក្រោមផ្ទះ(ទុកទាំងសោរ)នៅជាប់ម៉ូតូ រីឯម្ចាស់ចូលសម្រាក​ ក្នុងបន្ទប់ក្រោមផ្ទះ លុះភ្លឺឡេីងភ្ញាក់​ពីដំណេកមើលម៉ូតូស្រាប់តែបាត់តែម្តងទេីបផ្អេីលឆោឡោ។

ដឹងថាបាត់ជនរងគ្រោះក៏រូតរះទៅប្តឹងដល់សមត្ថកិច្ចនគរបាលអំពីករណីនេះ​ ហេីយពេលទទួលបានដំណឹងនេះ​ និងស្របតាមយោបល់ដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោ​កវរសេនីយ៍ឯក​ស​ គឹម​ឡុងអ​ធិការនគរបា​លស្រុកមោងឫស្សីបានដឹកនាំធ្វេីការស្រាវជ្រាវ​ និងផ្សព្វផ្សាយដំណឹងនេះដល់នគរបាលស្រុកពាក់ព័ន្ធនឹងភូមិសាស្រ្តជាប់គ្នារហូតដល់ថ្ងៃទី១៤ខែ​ សីហា​ឆ្នាំ​២០​២៣វេលា​ម៉ោង ១៣និង​៥០នាទីនៅចំណុចក្រុម​ទី​១ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី​ សមត្ថកិច្ចនគរបាលស្រុករុក្ខគីរីបានចុះល្បាតនៅចំណុចខាងលើក៏ប្រទះឃើញបុរសម្នាក់​ ឈ្មោះស្វាយ ទន់អី ភេទប្រុស អា​យុ​២៥ឆ្នាំ រស់នៅភូមិសៀម ឃុំព្រែក​ជីក ស្រុករុក្ខគីរី ជិះម៉ូតូ​០១គ្រឿង ម៉ាក​សូនិច​(ដូចភិនភាគ​ម៉ូតូដែលបានបាត់ដូចខាងលើ) ហើយសមត្ថកិច្ចនគរបាលបានឃាត់មនុស្សនិងម៉ូតូ ធ្វេីការសាកសួរទេីបដឹងថា​ បុរសនេះជាអ្នកលួចម៉ូតូរបស់ជនរងគ្រោះនៅស្រុកមោងឫស្សី​ប្រាកដមែន

បច្ចុប្បន្នបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដែលជាម្ចាស់ករណីដើម្បីចាត់ការតាមនីតិវិធីច្បាប់​ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕

អត្ថបទដែលជាប់ទាក់ទង