**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ អ្នកប្រដាល់ភូមា ដាវ លីឌុច តាមការស្នើសុំមកប្រកួតជាមួយ ព្រំ សំណាង នាចុងឆ្នាំនេះ

ភ្នំពេញ៖ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា នៅថ្ងៃទី១៥ ខែសីហានេះ បានឆ្លើយតបទៅកាន់ស្តេចប្រដាល់ឡាតវេយ៍ភូមា ដាវ លីឌុច ចំពោះសំណើសុំមកប្រកួតនៅលើទឹកដីកម្ពុជា នៅចុងឆ្នាំនេះ ដើម្បីជួបជាមួយកីឡាករ ព្រំ សំណាង មុនរូបគេប្រកាសចូលនិវត្តន៍ពីសង្វៀនប្រដាល់ ។

ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត បានបញ្ជាក់លើហ្វេសប៊ុកផ្លូវការថា «សួស្ដីលោក Dave Leduc! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទទី១៤ សីហា ម្សិលមិញ កីឡាករ ដាវ លីឌុច បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន គោរពជូន ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជុំវិញការទទួលបានតំណែងជានាយករដ្ឋមន្ត្រីផង និងការស្នើសុំជួបប្រកួតជាមួយកីឡាករគុនខ្មែរ ដើម្បីរិតចំណងមិត្តភាពកម្ពុជា-ភូមា ក្នុងនាមជាប្រទេសបងប្អូនដែលមានវប្បធម៌ចំណាស់មួយក្នុងតំបន់។

កីឡាករ ដាវ លីឌុច បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ​សូម​អបអរសាទរ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា​។ នៅចុង​ឆ្នាំ​នេះ ខ្ញុំ​មកលេងប្រទេសកម្ពុជា​​ដ៏​ស្រស់​ស្អាត​ ​ហើយត្រូវ​ទៅ​ប្រកួត​ក្រោម​គុន​ខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា។ ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនចំនួន៥៤លាននាក់ ប្រទេសកម្ពុជាមាន១៦លាននាក់ ហើយប្រទេសទាំងពីរនឹងលើកទឹកចិត្តពួកយើង ដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជា តាំងពីបុរាណកាលមក»។

បន្ថែមលើនេះ កីឡាករ ដាវ លីឌុច មានជំនឿចិត្តថា ការប្រកួតរបស់គេនៅប្រទេសកម្ពុជា ជាមួយកីឡាករប្រដាល់ជួរមុខរបស់កម្ពុជា គឺកីឡាករ ព្រំ សំណាង នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យប្រដាល់គុនខ្មែរ ហើយអាចនឹងមានអ្នកទស្សនារាប់លាន់នាក់ជុំវិញពិភពលោក។
ស្តេចប្រដាល់គុនឡេតវេយ៍ភូមា បញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក នឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍បស់ខ្ញុំ។ តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុនឬទេ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដម មានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ។ ទោះ​បីជាខ្ញុំជាជនជាតិ​បរទេស​ក៏ដោយ ក៏​ខ្ញុំ​ស្រឡាញ់​ និង​គោរព​កម្ពុជាផង​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ព្រម​ប្រកួត​ក្រោម​គុន​ខ្មែរ​បុរាណ ព្រោះ​ខ្ញុំ​ដឹង​ពីប្រវត្តិ​សាស្ត្រពិត…ខ្ញុំ​ចង់​ចាប់​ដៃ​​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដម អាចពិចារណាតាមការអញ្ជើញរបស់ខ្ញុំ! សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»។

គួរបញ្ជាក់ថា សម្រាប់ការបញ្ជាក់ដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមានព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកម្រិតពិភពលោកមួយនៅចុងឆ្នាំនេះ ខណៈ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាចនឹងចូលរួមជាសក្ខីភាពក្នុងពិធីនោះផងដែរ។ ដូច្នេះ វាច្បាស់ណាស់ថា ស្តេចប្រដាល់គុនឡេតវេយ៍ភូមា កីឡាករ ដាវ លីឌុច នឹងបង្ហាញវត្តមាននៅប្រទេសកម្ពុជា ប្រកួតប្រដាល់គុនខ្មែរ ហើយព្រឹត្តិការណ៍ប្រដាល់ដ៏ធំមួយនេះ នឹងរុញច្រានគុនខ្មែរឆ្ពោះទៅកាន់ឆាកអន្តរជាតិកាន់តែលឿនមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង