**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩**សិស្សថ្នាក់បឋមសិក្សាក្នុងរមណីយដ្ឋានអង្គរចំនួន៣សាលា ទទួលបានការអប់រំឱ្យចេះកាត់បន្ថយនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**ក្រសួងវប្បធម៌ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤**ឯកឧត្តម ជា ប៉ោ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ២នាក់ ចូលរួមប្រកួតបាញ់កាំភ្លើងនៅហ្វីលីពីន ឈ្នះមេដាយចំនួន ៣ គ្រឿង**បណ្ឌិត យង់ ពៅ៖ វៀតណាម គួរបង្កលក្ខណៈងាយស្រួលដល់ខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន**បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡាចូលជាធរមាននៅថ្ងៃពុធនេះ**ក្រសួងសាធារណការ ណែនាំគ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ដល់កងកម្លាំងក្រោមឱវាទ**កម្ពុជា-ជប៉ុន ពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ**ឯកឧត្តម ហេង សួរ៖ រាជរដ្ឋាភិបាល មានចក្ខុវិស័យក្នុងការទាក់ទាញការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

អភិបាលរាជធានីភ្នំពេញ ស្នើសមត្ថកិច្ចប៉ូលីស រៀបចំផែនការការពារសន្តិសុខ ឱ្យបានល្អប្រសើរបំផុត ក្នុងពេលប្រជុំសភា និងស្បថចូលកាន់តំណែង សម្រាប់រាជរដ្ឋាភិបាលថ្មី

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅថ្ងៃទី២១ និង២២ ខែសីហាខាងមុខនេះ នឹងមានព្រឹត្តិការណ៍ធំៗចំនួន២ នោះគឺការប្រជុំសភា និងការស្បថចូលកាន់តំណែង សម្រាប់រាជរដ្ឋាភិបាលថ្មី។ ដូច្នេះទេសូមស្នើអោយសមត្ថកិច្ចប៉ូលីសរៀបចំផែនការ ការពារសន្តិសុខឱ្យបានល្អប្រសើរបំផុត ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ នៅថ្ងៃទី១៤ សីហា ២០២៣ ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំង និងអាជ្ញាធរដែនដីទាំង ១៤ខណ្ឌ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេលបោះឆ្នោតកន្លងមកនេះបានយ៉ាងល្អ ហើយកិច្ចការងារនេះ ឯកឧត្ដម សុំឱ្យកងកម្លាំងក៏ដូចជាអាជ្ញាធរ ត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀត។

ឯកឧត្ដម ក៏បានបញ្ជាក់បន្តថា ក្នុងនាមកងកម្លាំង និងអាជ្ញាធរ ត្រូវជម្រុញកិច្ចការពារសន្តិសុខ សណ្តាប់ ជាមួយនឹងការរិតបន្តឹង ការពិនិត្យជាតិអាកុលនៅក្នុងមូលដ្ឋានអោយបានជាប់ជាប្រចាំ។ ជាមួយគ្នានោះ ការបង្ការគ្រោះអគ្គីភ័យ ក៏ជារឿងមួយដែល ឯកឧត្ដម ឃួង ស្រេង ជម្រុញអោយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី២១ និង២២ ខែសីហា ខាងមុខនេះ អាជ្ញាធរ និងអភិបាលខណ្ឌទាំង១៤ ដែលមានរដ្ឋសភា និងបរមរាជវាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន អោយបានល្អជាមួយនឹងការរក្សាអោយបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ៕

អត្ថបទដែលជាប់ទាក់ទង