**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង**បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង

ក្មេងៗសោះបែកគំនិតផលិ​តរូបភាពអាសអាភាស ចែកចាយជាសាធារណៈក្នុងបណ្តាញសង្គម

ភ្នំពេញ៖ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៧និង៥០នាទី អនុវត្តតាម​យោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រនៃស្នងការដ្ឋាន និងដោយបានការសម្រប សម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបងផងនោះ លោក វរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹក​នាំកម្លាំងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន ក្រុមយុវជនមួយក្រុមមានគ្នាចំនួន ០៨នាក់ ពាក់ព័ន្ធក្នុងករណីផលិ​តរូបភាពអាសអាភាស(លួចថតរូបជនរង គ្រោះ)និងចែកចាយរូបភាពនេះជាសាធារណៈក្នុងបណ្តាញសង្គម។

ជនសង័្សយទាំង០៨នាក់នោះរួមមាន៖
១-ឈ្មោះ អឿន ភារម្យ ភេទប្រុសអាយុ —- ឆ្នាំ រស់​នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មុខរបរ
(១៦/​១១/​២០០៦)
២-ឈ្មោះ ង៉ូវ ហុង ភេទប្រុស អាយុ —- ឆ្នាំរស់នៅស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង (០៣/០៦/២០០៧)
៣-ឈ្មោះ តែម សុខរិន ភេទប្រុស អាយុ —- ឆ្នាំរស់នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង (១៤/​០៤/​២០០៧)
៤-ឈ្មោះ សាយ សៀកម៉េង ភេទប្រុសអាយុ —-ឆ្នាំរស់នៅ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​(០៣/​០២/២០០៨)
៥-ឈ្មោះ គាត ណារ៉ុង ភេទប្រុសអាយុ—- ឆ្នាំរស់នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង(០៥/០៩/២០០៨)
៦-ឈ្មោះ ជឿន មករា ភេទប្រុស អាយុ —-ឆ្នាំ រស់នៅភូមិផ្លូវ៦ ឃុំតាក្រី ស្រុកកំរៀង ខេត្ត បាត់ដំបង មុខរបរ សិស្ស(១៣/០១/២០០៩)
៧-ឈ្មោះ ផាន វុធថា ភេទប្រុស អាយុ —-ឆ្នាំ រស់នៅស្រុកកំរៀង ខេត្ត បាត់ដំបង (០៩/ ០៥/ ២០០៩)
៨-ឈ្មោះ ពឿន សុវណ្ណដា ភេទប្រុស អាយុ —-ឆ្នាំ រស់នៅ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៣វេលាម៉ោង១៨និង៣០ នាទី នៅចំណុចក្រុម ទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីជាជនរ ងគ្រោះដែលបានជួលបន្ទប់ស្នាក់នៅរួមគ្នាចំនួន ០៥ នាក់ ដើម្បីរៀនសូត្រក្នុងមូលដ្ឋានខាង លើបានប្រទះឃើញរូបភាព(អាក្រាតកាយ)របស់ពួកខ្លួនត្រូវបានចែកចាយក្នុង បណ្តាញសង្គមដែលរូបភាពទាំងនេះ គឺត្រូវបានគេលួចថតជាឃ្លីបវីដេអូ ក្នុងពេលដែលជន រងគ្រោះកំពុងងូតទឹក ក្នុង បន្ទប់ទឹក នៃបន្ទប់ជួលស្នាក់ នៅរបស់ខ្លួន។

តាមរយៈរូបភាពបែបនេះ ជនរងគ្រោះបានផ្តល់ព័ត៌ មានដល់អាណាព្យាបាលរបស់ខ្លួន និងបានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដើម្បីជា សមត្ថកិច្ចក្នុងរឿងនេះ ។ ផ្តើមពីការស្រាវជ្រាវជាបន្ទាន់ សមត្ថកិច្ច នគរបាលបានឈានដល់ការឃាត់ខ្លួនក្រុមក្មេងៗខាងលើ ក្នុងរឿងជាក់ស្តែងដែលពួកគេជាអ្នកជួលបន្ទប់ស្នាក់នៅជាប់គ្នាជាមួយ បន្ទប់របស់ជនរងគ្រោះ។ ហើយការសាកសួរក៏ត្រូវចាប់ផ្តើមឡើង ដែលក្រុមក្មេងទាំងនេះ បានឆ្លើយសារភាពថា ពួកខ្លួនបានយកទូរស័ព្ទដៃលួចថតជាឃ្លីបវីដេអូខណៈដែលនារីរងគ្រោះចូលទៅងូតទឹកក្នុងបន្ទប់ទឹកជាប់គ្នា ដែលមានការធ្លុះធ្លាយ(មើលឃើញ) ហើយពេលថត​បានក៏យករូបភាពនេះទៅមេីលផងនិងចែកចាយដល់អ្នកផ្សេងមើល ជាការកំសាន្តហើយពេលសមត្ថកិច្ចនគរបាលធ្វើការពិនិត្យក្នុងទូរស័ព្ទរបស់ពួកគេរកឃើញឃ្លីបវីដេអូពីរូបភាពអាក្រាតកាយជនរងគ្រោះចំនួន ១៩វី​ដេអូឃ្លីបឯណោះ ។

នៅពេលនេះសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកកាន់ផែនជំនាញ ដើ ម្បីអនុវត្តបន្តតាមផ្លូវច្បាប់ហើយ។

រឿងមួយនេះគឺជាមេរៀនសម្រាប់មហាជនទូទៅដែលគប្បីពិនិត្យមើលចំ ពោះ ទីតាំងស្នាក់នៅឬទីកន្លែងមួយចំនួនដូចជាបន្ទប់ទឹកជាដើមដែលប្រេីប្រាស់ប្រចាំថ្ងៃ ចៀសវាងនូវករណីធ្វេសប្រហែសណាមួយដែល នាំ ឱ្យជនកំហូចលួចធ្វើសកម្មភាពបែបនេះបាន៕

អត្ថបទដែលជាប់ទាក់ទង