**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី

សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងវិមានឯករាជ្យ សួនច្បារសម្តេចក្រឡាហោម ស ខេង នៅបរិវេណវិមានឯករាជថ្មី ក្រុងបាត់ដំបង នាព្រឹកស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងវិមានឯករាជ្យ សួនច្បារសម្តេចក្រឡាហោម ស ខេង នៅបរិវេណវិមានឯករាជថ្មី ស្ថិក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីមុខនឹងសម្ពោធដាក់ឱ្យប្រប្រាស់នូវសមិទ្ធផលនានាទាំងនេះនៅថ្ងៃស្អែក។

ឯកឧត្ដមអភិបាលខេត្ត បានគូសថា ចង់កសាង អភិវឌ្ឍន៍សមិទ្ធផលអ្វីៗថ្មី តែងតែមានការបះពាល់ចៀសមិនផុតទេ បើមិនចង់ឱ្យប៉ះពាល់ទាល់កុំធ្វើ ឈប់នៅស្ងៀម ហើយក៏មិនបានកែលម្អទីក្រុងស្អាតបានឡើយ។

អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ក្រុមការងារបានប្រជុំជាច្រើនលើកជាមួយអ្នកជំនាញបច្ចេកទេស រហូតឈានដល់ចាប់ផ្តើមសាងសង់នូវសមិទ្ធផលនានា នៅក្នុងក្រុងបាត់ដំបង ឱ្យកាន់តែស្រស់បំព្រង ជាទីក្រុងស្អាត ទុកប្រជាពលរដ្ឋរស់នៅក្នុងខេត្តក៏ដូចជាពលរដ្ឋដែលបានឆ្លងកាត់ បានមកទស្សនាកម្សាន្ត រីករាយផងដែរ។

សូមប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយក្រុមការងារបាននឹងកំពុងកសាង ធ្វើរំខានស្ទះផ្លូវមួយរយ:រហូតដល់កសាងត្រូវបានបញ្ចប់ ហើយនឹងត្រូវកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង។

ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងនេះ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរជំនាញបច្ចេកទេសពាក់ព័ន្ធ ខិតខំកសាង ទោះជាមានលំបាកខ្លះស្ថិតក្នុងរដូវភ្លៀងក៏បានប្រឹងប្រែងធ្វើបញ្ចប់នៅកន្លែងសំខាន់ៗ ពិសេសវិមានឯករាជ្យសម្តេក្រឡាហោម ស ខេង ជួសជុល និងធ្វើថ្មីផ្លូវថ្នល់ ជាបណ្តើរៗ ក្នុងនោះ ក៏មានការដាក់លូរំដោះទឹកកុំឱ្យលិចផ្លូវ និងមានសួនច្បារ កន្លែងដើរហាត់ប្រាណ ដ៏ស្រស់ស្អាត ដែលស្ថិតនៅកន្លែងជាបេះដូងរបស់ខេត្តបាត់ដំបង ផងដែរ។

សូមប្រជាពលរដ្ឋរស់នៅក្នុងក្រុងផងដែរ សូមមេត្តានាំគ្នាជួយថែរក្សានៅបានយូរអង្វែង និងអំពីអនាម័យបរិស្ថាន ពិសេសសម្រាម សំណល់គ្រប់ប្រភេទ ទុកដាក់ធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីទុកឱ្យរថយន្តដឹកសម្រាមដឹកយកទៅចោលនៅកន្លែងដែលមានស្រាប់។

សមិទ្ធផលទាំងអស់នេះ គឺជាទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងខេត្តទាំងអស់គ្នាធ្វើហើយបានស្អាត គឺចំណេញច្រើន គ្រប់យ៉ាង ពិសេសទាក់ទាញភ្ញៀវទេសចរឆ្លងកាត់ ឬ មកទស្សនា ធ្វើឱ្យអាជីវករលក់ដូរ គ្រប់ប្រភេទ រកចំណូលបានច្រើនជាងមុនកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ព្រោះទីក្រុងបាត់ដំបងធ្លាប់ជាប់ចំណាត់ទីក្រុងស្អាត៣ឆ្នាំជាប់គ្នា ទាំងក្នុងប្រទេសនឹងក្នុងតំបន់អាស៊ាន ទីក្រុងស្អាត និងជាប់ជាទីក្រុងឆ្លាតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង