កម្ពុជា ដាក់តាំងសម្លៀកបំពាក់ប្រពៃណី ជាមួយបណ្តាទូតអាស៊ាន ក្នុងកម្មវីធី ASEAN Month នៅទីក្រុងតូក្យូ
ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្រ្តីស្ថានទូត នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ បានចូលរួមកម្មវីធី ASEAN Month ដែលរៀបចំដោយស្ថានទូតភីលីពីន ប្រចាំប្រទេសជប៉ុន នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ក្នុងនាមប្រធានប្តូរវេន គណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT) បានឡើងថ្លែងសុន្ទរកថា អបអរសាទរទិវានេះ ក៏ដូចជាខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ានជប៉ុនផងដែរ។
ក្រៅពីនោះស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ក៏បានដាក់តាំងនៅសម្លៀកបំពាក់ប្រពៃណី ជាមួយបណ្តាស្ថានទូតអាស៊ាននានាផងដែរ ៕