ឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ ក្របខ័ណ្ឌស្នងការដ្ឋាន អធិការដ្ឋាន ក្រុងសំរោង ស្រុកចុងកាល់ ស្រុកបន្ទាយអំពិល នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកចុងកាល់។ ដោយមានការចូលរួមពី លោកស្នងការរង លោកនាយ-នាយរង និងមន្រ្តី នៃការិ.បុគ្គលិក លោកអធិការ អធិការរង នាយ នាយរង និងមន្រ្តីសរុបចំនួន ១៣០នាក់ ស្រី ១៩នាក់ (មន្រ្តីត្រូវប្រកាស ៨៩នាក់ ស្រី ១៥នាក់) ក្នុងនោះរួមមាន៖ បំពាក់ឋានន្តរសក្តិចំនួន ៦៣នាក់ និងតែងតាំងមុខតំណែងចំនួន ២៦នាក់ ៕