នគរបាលស្រុកសង្កែ ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីលួចទ្រព្យសម្បត្តិ និងករណីគ្រឿងញៀន
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០នាទី នៅចំណុចក្រុមទី១៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ រី ឌីណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ដកហូតបានសម្ភារះរួមមាន៖
-ម៉ូតូចំនួន០១គ្រឿង ម៉ាក់ហុងដាវេវ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ លេខតួរ/លេខម៉ាស៊ីនNF100M-0038550 ស្លាកលេខ បាត់ដំបង 1AK-5455។
-រទេះដឹកសម្ភារះចំនួន០១
-ពុម្ពដែកសម្រាប់ចាក់លូចំនួន០១គូ
-ញញួរចំនួន០១
-លួសស្ពាន់មួយចំនួន
-ឆ្នាំងដាំបាយអគ្គិសនីចំនួន០១
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចទម្ងន់០,២៦ក្រាមចំនួន០១ថង់។
សូមជម្រាបជូនថានាពេលវេលាដូចខាងលេី សមត្ថកិច្ចនគរបាលបានចេញប្រតិបត្តិការនៅភូមិសាស្រ្តខាងលេី និងផ្តោតការសង័្សយទៅលេី បុរសរូបនេះទាក់ទងនឹងករណីចោរកម្មក្នុងមូលដ្ឋាន ហេីយផ្តេីមពីនេះសមត្ថកិច្ចក៏កាក់ដំណេីរធ្វេីការពិនិត្យទេីបរកឃេីញសម្ភារះខាងលេីហេីយពេលធ្វេីកំណត់ហេតុស្តាប់ចម្លេីយ ជនសង្ស័យឈ្មោះ រី ឌីណា បានឆ្លេីយសារភាពថារូបគេបានលួចយកសម្ភារះខាងលេីពីអ្នកភូមិក្នុងមូលដ្ឋាន ចំពោះខ្សែរភ្លេីងគេបានដុតយកដែកទង់ដែងនៅចំណុចខាងលេី នៅដីចំការទុកចោល ស្ថិតនៅក្រុមទី១៧ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចទម្ងន់០,២៦ក្រាមចំនួន០១ថង់(ថ្នាំញៀន)គេបានទិញពីក្រុងបាត់ដំបងដេីម្បីប្រេីប្រាស់។
ករណីនេះនគរបាលស្រុកបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕