ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់បុរសម្នាក់ បញ្ហាលៀនទ្រនាប់ឆ្អឹងកងចង្កេះ
ភ្នំពេញ៖ ប្អូនប្រុស ដុង សុភា អាយុ ៣២ឆ្នាំ មានបញ្ហាលៀនទ្រនាប់ឆ្អឹងកងចង្កេះ បណ្តាលឱ្យមានការឈឺចាប់ខ្លាំងជាយូរឆ្នាំមកហើយ ។
ប្អូនប្រុស បានទទួលការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហើយត្រូវបានបញ្ជូនមកព្យាបាល និងវះកាត់ដោយក្រុមគ្រូពេទ្យឯកទេសរបស់សមាគម TYDA នៅគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ។ បច្ចុប្បន្ន អាការរបស់ប្អូនប្រុសចាប់ផ្ដើមស្រស់បស់ឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញផងដែរ។
ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក គឺឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។