**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យខានតែបាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្ត។

ក្នុងកិច្ចប្រជុំនោះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ត្រូវបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងស៊ីសងតាមអនឡាញឱ្យខានតែបាន ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។

បើសិនជាមានតាមបណ្តាមូលដ្ឋានណាមួយនោះ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកមេភូមិ-មេឃុំ-ចៅសង្កាត់ លោកមេប៉ុស្តិ៍ទាំង៦៤ឃុំ-សង្កាត់ ត្រូវទទួលខុសត្រូវ ហើយរដ្ឋបាលខេត្តនឹងចាត់វិធានការផងដែរ។

ម្យ៉ាងទៀតចំពោះបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទក៏ដូចគ្នាដែរ សមត្ថកិច្ចត្រូវតែដឹកនាំបង្ក្រាបឱ្យអស់មិនឱ្យសល់ឡើយ បើឃុំ/ស្រុកណាធ្វើមិនបាន ត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានជាលទ្ធផលល្អប្រសើរ ពិសេសការទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើចោរកម្ម ឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ ឱ្យបានកាន់តែល្អថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្ដាំផ្ញើដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយកាកបាទក្រហមខេត្ត ត្រូវត្រៀមសម្ភារៈ គ្រឿងឧបភោគបរិភោគ ពូជដំណាំ និងទីទួលមានសុវត្ថិភាពឱ្យបានរួចជាស្រេច ដើម្បីបង្ការទុកជាមុននៅពេលមានទឹកជំនន់ទន្លេមេគង្គហក់ឡើង ត្រូវជម្លៀសប្រជាជនទៅទីទួលមានសុវត្តិភាពឱ្យបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង