កាកបាទក្រហមកម្ពុជា ចាត់មន្ត្រីចូលរួមកម្មវិធីរាត្រីសមោសររៃអង្គាសថវិកា ដើម្បីអភិរក្សដំរីខ្មែរ
ភ្នំពេញ៖ នៅរាត្រីថ្ងៃសុក្រទី ១៨ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញនាំយកថវិកាចំនួន ៥លានរៀល ចូលរួមកម្មវិធីរាត្រីសមោសររៃអង្គាសថវិកា ដើម្បីអភិរក្សដំរីខ្មែរ ដែលរៀបចំឡើងដោយ សមាគមអភិរក្សដំរីអៃរាវត្តា នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ចិន្តា ក្លេខៃ ប្រធានសមាគមអៃរាវត្តា បានថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតដោយមិនមានការរើសអើងណាមួយឡើយ។
លោកស្រីបន្ថែមថា ទន្ទឹមនឹងនោះ សម្តេចតែងតែជួយឧបត្ថម្ភគាំទ្រដល់សមាគម ដើម្បីចូលរួមចំណែកជួយដល់ការអភិរក្សដំរីនៅកម្ពុជា ក្នុងន័យវប្បធម៌ចែករំលែក ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ៕