**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជួបទូតស៊ីមបាវ៉េថ្មី ពិភាក្សាពីពង្រឹងទំនាក់ទំនង និងកិច្ចសហការវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ភ្នំពេញ៖ លោក ថុល ណារ៉ា អគ្គនាយកស្តីទីពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីមបាវ៉េ (Republic of Zimbabwe) ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច នាពេលខាងមុខ។

ជាកិច្ចចាប់ផ្ដើម លោកអគ្គនាយកស្តីទី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ដែលទទួលបានការតែងតាំងថ្មីក្នុងបេសកកម្មការទូតមកកាន់ប្រទេសកម្ពុជា និងបានបង្ហាញពីការជឿជាក់ខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំជាងមុន ជាពិសេសដើម្បីពង្រីកសកម្មភាពធុរកិច្ច និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី សម្រាប់អាណត្តិថ្មីរបស់លោកជំទាវឯកអគ្គរដ្ឋទូត។

លោកអគ្គនាយកស្តីទី ក៏បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីមុខទំនិញសក្តានុពលមួយចំនួនដែលកម្ពុជានាំចេញដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្ម(អង្ករ ដំឡូងមី ស្វាយចន្ទី ជីកសិកម្ម)និងផលិតផលដទៃទៀត ដែលក្រុមហ៊ុននាំចូលរបស់ស៊ីមបាវ៉េអាចពិចារណាក្នុងការនាំចូលទៅទីផ្សាររបស់ខ្លួនផងដែរ ហើយ លោកអគ្គនាយកស្តីទី ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនរបស់ប្រទេសទាំងពីរសហការ និងស្វែងយល់ពីសក្តានុពលនៃមុខទំនិញពាណិជ្ជកម្មរៀងៗខ្លួន តាមរយៈការបង្កើតនិងចូលរួមសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ចរួមគ្នាគ្រប់ប្រភេទ ដើម្បីអាចបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មទំនិញទ្វេភាគី បន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកអគ្គនាយកស្តីទី ក៏បានលើកឡើងអំពីលទ្ធភាពក្នុងការសហការរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗនៅកម្ពុជា ជូនធុរជននិងវិនិយោគិនស៊ីមបាវ៉េ ដែលមានចំណាប់អារម្មណ៍ ដើម្បីអាចស្វែងយល់បន្ថែមអំពីប្រភេទឧស្សាហកម្ម និងផលិតផលសក្តានុពលសំខាន់ៗ ព្រមទាំងបរិយាកាសវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា ផងដែរ។

ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងបេសកកម្មការទូតរបស់លោកជំទាវ ចំពោះការលើកទឹកចិត្តដល់ពាណិជ្ជករ ធុរជន និងវិនិយោគិនស៊ីមបាវ៉េ ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មឱ្យបានទូលំទូលាយបន្ថែមទៀត សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតសក្តានុពល។

ជាកិច្ចបញ្ចប់ លោកអគ្គនាយកស្តីទី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយភាគីស៊ីមបាវ៉េ និងបានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មការទូត។

សូមបញ្ជាក់ផងដែរថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងស៊ីមបាវ៉េ នៅមានកម្រិតតិចតួចនៅឡើយ ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ២,០៥ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណជិត ១៣៨,៣៧% ធៀបទៅនឹងឆ្នាំ២០២១។

អត្ថបទដែលជាប់ទាក់ទង