**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព

ភ្នំពេញ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន បានសហការជាមួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ GIZ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី៦ របស់ក្រុមការងារបច្ចេកទេស ការប្រើប្រាស់និងផលិតកម្មដោយនិរន្តរភាព(SCP) ដែលដឹកនាំនិងសម្របសម្រួលដោយ លោកជំទាវ ងិន លីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារSCP នៅកម្ពុជា អ្នកនាង វីឡាសីនី ភូនុច អភ័យ សហនាយិកាគម្រោង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅប្រទេសថៃ រួមជាមួយសមាជិកក្រុមការងារបច្ចេកទេស SCP ជាច្រើននាក់ផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញពីស្ថានភាពនៃការវិវត្តន៍ SCP នៅកម្ពុជា និងវិធីសាស្ត្រដែលក្រុមការងារអាចគាំទ្រ ទាំងក្នុងក្របខ័ណ្ឌច្បាប់ (២) ផ្លាស់ប្តូរផែនការសកម្មភាព យុទ្ធសាស្ត្រ គោលនយោបាយ និងបទបញ្ញត្តិ ទាក់ទងនឹងលទ្ធកម្មសាធារណៈប្រកបដោយចីរភាព (SPP) និងស្លាកសញ្ញាបរិស្ថាន (Ecolabel) និង(៣) ពិភាក្សាកត្តាចំបង ដែលក្រុមការងារអាចជំរុញគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី១២ ឱ្យកាន់តែសិទ្ធិភាពបន្ថែមទៀត។

ក្នុងឱកាសនោះ ក្រុមការងារ SCPបានបង្ហាញពីវឌ្ឍនភាពការងារក្នុងត្រីមាសទី១ និងទី២ ដែលក្នុងនោះមានការរៀប សិក្ខាសាលាស្តីពីលក្ខណៈវិនិច្ឆ័យ នៃការអភិវឌ្ឍផលិតផលបរិស្ថាន ដែលក្នុងនោះមានផលិតផល ចំនួន២ប្រភេទ ដែលត្រូវបាន ជ្រើសយកមកអនុវត្តន៍ និងស្វែងយល់ពីដំណើរការ នៃលក្ខណៈវិនិច្ឆ័យ នៃការអភិវឌ្ឍផលិតផលបរិស្ថាន ឬសេវាកម្ម។

ជាមួយគ្នានេះ ក្រុមការងារ បានរៀបចំវគ្គបណ្តុះបណ្តាល បច្ចេកទេស ស្តីពីការវាយតម្លៃវដ្តជីវិតផលិតផល (Life Cycle Assessment “LCA”) និងបានរៀបចំពង្រាងចុងក្រោយ ផែនទីបង្ហាញផ្លូវស្តីពី SPP និង ផែនការសកម្មភាព ដែលបានបង្កើតឡើង និងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រុមការងារបច្ចេកទេស SCP៕

អត្ថបទដែលជាប់ទាក់ទង