**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ**២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល**គ្រោះរញ្ជួយដី ៣លើកជាប់ៗគ្នា កើតឡើងនៅស្រុកកនភ្លង ខេត្តកនទុម នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី ប្រទេសកម្ពុជា**អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជានេសាទ កុំប្រើឧបករណ៍នេសាទខុសច្បាប់**ក្រសួងអប់រំ៖ ការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025 មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបានឡើយ

ឯកឧត្តមរដ្ឋលេខាធិការ រាជ រ៉ា ចូលរួមបើក “ពិព័រណ៍កម្ពុជា-ហុងកុង” នៅ Factory Phnom Penh

ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍កម្ពុជា-ហុងកុង” នៅ Factory Phnom Penh ។ ក្នុងឱកាសនោះក៏មានវត្តមានចូលរួមជាអគណៈអធិបតីពី អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា, លោកស្រី May Cheng ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Major Global Marketing Co., Ltd, លោក Jacky Leung ស្ថាបនិក និងជាអនុប្រធានកិត្តិយសសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ព្រមទាំង ឯកឧត្តម, លោកជំទាវ, ឧកញ៉ា, លោក, លោកស្រី ជាម្ចាស់ក្រុមហ៊ុន, អ្នកវិនិយោគិន, ពាណិជ្ជករ ចិន និងកម្ពុជាសរុបប្រមាណជា៤០ក្រុមហ៊ុន និង១០០នាក់។

ឯកឧត្តម រាជ រ៉ា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះប្រតិភូពាណិជ្ជករមកពីហុងកុងទាំងអស់ ដែលចូលរួមទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរពាណិជ្ជកម្មដ៏សំខាន់នេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា អស់រយៈពេល៦៥ឆ្នាំ មកហើយ។តាមរយៈទំនាក់ទំនងការទូតនេះ ភាគីទាំង២ កម្ពុជា-ចិន បានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្ត ភាពកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នាជំរុញសកម្មភាពពាណិជ្ជកម្ម ឱ្យដល់កម្រិតគោលដៅដ៏ប្រសើរមួយ។ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១0 កន្លងមក។ ចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដងនិងទទួលបានផលប្រយោជន៍ទាំងសងខាង។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់
សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាង សហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នេះ។

តាមរយៈគោលនយោបាយវិថីសូត្រខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវ-ត្ស៍ទី២១ រដ្ឋាភិបាល នៃប្រទេសយើងទាំង ២ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព តំបន់សេដ្ឋកិច្ចពិសេស វប្បធម៌ ទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារអេកូបរិស្ថាន។ ហើយថ្មីៗ នេះ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។ កត្តាទាំងអស់នេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំង២ កាន់តែរីកចម្រើនមួយកម្រិតទៀត ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុប កម្ពុជា-ចិន សម្រេចបានជាង ១១,៦៨៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ៥% បើធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ជាមួយគ្នានេះដែរក្នុងឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងកុងនៃប្រទេសចិន សម្រេចបានជាង ១ពាន់លានដុល្លា ដែលក្នុងនោះកម្ពុជានាំចេញទៅហុងកុងមានជាង១៨២លានដុល្លារ និងនាំចូលពីហុងកុងវិញជាង ៨២៦លានដុល្លារ។ លើសពីនេះអត្ថប្រយោជន៍ ដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បានធ្វើឱ្យមានកំណើននៃការនាំចេញជាបន្តបន្ទាប់ ជាក់ស្តែងក្នុងរយៈពេល ត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន ចំនួនជាង ៥ ម៉ឺនតោន កើនឡើង៤៩,៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ កន្លងទៅ រីឯការនាំចេញផ្លែចេកស្រស់ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានជាង ៨ម៉ឺនតោន ដែលមានតម្លៃនាំចេញចំនួន ៥២ លានដុល្លារអាមេរិក។ ចំពោះគម្រោងវិនិយោគវិញ ទោះស្ថិតក្នុងគ្រាលំបាកដែលបណ្តាលមកពីការកើតឡើងនូវជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ ចិន បានដាក់ទុនវិនិយោគនៅកម្ពុជា មានចំនួន ១៨៦ គម្រោង គិតជាទឹកប្រាក់សរុបចំនួនប្រមាណ ៤,០០០ លានដុល្លារអាមេរិក (ទិន្នន័យទទួលបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)។

ក្នុងរយៈពេល៧ខែឆ្នាំ២០២៣ នេះការធ្វើពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារ ថយចុះ១៥,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២, ការនាំចេញរបស់កម្ពុជាសម្រេចបាន ១៣ពាន់លានដុល្លារ ថយចុះ១,៨% ហើយការនាំចូលវិញមានចំនួន ១៤ពាន់លានដុល្លារ ថយចុះ២៥,៦%។ បើទោះបីជាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានការថមថយបន្តិចក្តី ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅតែបន្តកំណើន ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ នេះ កម្ពុជា-ចិន សម្រេចបានពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨% ដែលក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង ៨១៤លានដុល្លារ កើនឡើង១៦,២% និងនាំចូលពីប្រទេសចិនមានជាង ៦,២៧លានដុល្លារ កើនឡើង ០,១៤%។
ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម រាជ រ៉ា បានវាយតម្លៃខ្ពស់ និងសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះគណៈគ្រប់គ្រងក្រុមហ៊ុន Major Global Marketing Co., Ltd ដែលមានលោកស្រី May Cheng ជាតំណាងនៅទីនេះ បានខិតខំដឹកនាំក្រុមហ៊ុន សហគ្រាសធំៗមកពីហុងកុង នាំយកផលិតផលនិងសេវាមកចូលរួមដាក់តាំងបង្ហាញ និងធ្វើជំនួបពាណិជ្ជកម្មជាមួយពាណិជ្ជករកម្ពុជា ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគទៅវិញ ទៅមក រវាងកម្ពុ-ជា និងហុងកុង។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ពិព័រណ៍នេះគឺជាវេទិកានៃជំនួប និងការចាប់ដៃគូរពាណិជ្ជកម្ម (Businesses Matching) រវាងកម្ពុជា-ហុងកុងនៃប្រទេសចិន ដែលនឹងជួយជំរុញឱ្យពាណិជ្ជកម្ម
វិនិយោគ ទេសចរណ៍ នៃកម្ពុជា-ហុងកុងនៃប្រទេសចិនកាន់តែមានលំហូរកាន់តែខ្លាំងខ្លាបន្ថែមទៀត។

ឯកឧត្តម រាជ រ៉ា បានស្នើសុំគណៈកម្មការរៀបចំពិព័រណ៍ ខិតខំប្រមូលកៀគរពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសហុងកុង និងមកពីតំបន់ផ្សេៗនៃប្រទេសចិន មកចូលរួមព្រឹត្តិការណ៍ពិព័រណ៍ឱ្យបានច្រើនថែមទៀតនៅប្រទេសកម្ពុជា។ ទន្ទឹមនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តម បានជម្រាបជូនអង្គពិធីថា ក្រសួងរីករាយក្នុងការចូលរួមសហការ និងជួយសម្រួលបែបបទផ្សេងៗ ដល់ការស្នើសុំរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ទោះនៅទីនេះ ឬគ្រោងនឹងរៀបចំនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ឬមជ្ឈមណ្ឌលពិព័រណ៍នានា ៕

អត្ថបទដែលជាប់ទាក់ទង