ឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្របខ័ណ្ឌ អធិការដ្ឋានស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ វរសេនាតូចលេខ៧០២.៩០៥ ដែលរៀបចំឡើង នៅទីបញ្ជាការរដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥។
ពិធីនេះក៏មានការចូលរួមពី លោកស្នងការរង លោកនាយ-នាយរង និងមន្រ្តី នៃការិ.បុគ្គលិក លោកអធិការ អធិការរង មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងមន្រ្តីសរុបចំនួន ១៥០នាក់ ស្រី ១០នាក់ (មន្រ្តីត្រូវប្រកាស ៦០នាក់ ស្រី ០៥នាក់) ក្នុងនោះបំពាក់ឋានន្តរសក្តិចំនួន ២៧នាក់ តែងតាំងមុខតំណែងចំនួន ៣៣នាក់ ៕