ឧត្តមសេនីយ៍ទោ គង់ មនោ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាតិ នៃស្នងការខេត្តកោះកុង
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរង និងមន្រ្តី នៃការិយាល័យបុគ្គលិក លោកអធិការ អធិការរង មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងមន្រ្តីជាច្រើនរូបទៀតផងដែរ ៕