**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង

សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជូនអំណោយ និងពិនិត្យព្យាបាលជំងឺ អប់រំសុខភាពផ្លូវចិត្តជូនកុមារកំព្រា និងកុមារទុរគតនៅអង្គការផ្ទះបាយកុមារ

ភ្នំពេញ៖ តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជារៀងរាល់ខែក្រុមគ្រូពេទ្យស្មគ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តែងចុះពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាពផ្លូវចិត្ត ព្រមទាំងជានិច្ចកាលកៀរគរអំណោយសប្បុរសធម៌នានាដើម្បីយកមកជូនកុមារកំព្រា និងកុមារទុរគតនៅអង្គការផ្ទះបាយកុមារ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យស្មគ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៣៨នាក់ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ បានចុះពិនិត្យ ព្យាបាលជំងឺ អប់រំសុខភាពមាត់-ធ្មេញ និងសុខភាពផ្លូវចិត្តកុមារបានចំនួន២២៥នាក់ ដែលក្នុងនោះផ្នែកជំងឺទូទៅកុមារចំនួន១០៥នាក់ ផ្នែកមាត់-ធ្មេញចំនួន៨០នាក់ ផ្នែកអេកូសាស្រ្តចំនួន២០នាក់ និងផ្នែកអប់រំផ្លូវចិត្តកុមារបានចំនួន២០នាក់។

ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ ក្រុមគ្រូពេទ្យបានពាំនាំនូវអំណោយមួយចំនួនមកចែកជូនដល់កុមារទាំងអស់ផងដែរដូចជានំស្រួយលីលីចំនួន៥០០កញ្ចប់ វីតាមីនសេចំនួន៥,០០០គ្រាប់ ព្រមទាំងមានការចូលរួមពីសប្បុរសជននានាមានដូចជាបបរគ្រឿងចំនួន២៣០ចាន សៀវភៅ ប៊ិច អង្ករ ទឹកដោះគោ ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ។

លោកពូ ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ ក្នុងនាមកុមារទាំងអស់សូមថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ដែលជានិច្ចកាលតែងឧបត្ថម្ភគាំទ្រ និងរៀបចំជាកម្មវិធីកំសាន្តនានាធ្វើឱ្យកុមារយើងមានសេចក្តីសប្បាយរីករាយ ហើយជាក់ស្តែងការពិនិត្យ និងអប់រំសុខភាពកុមារនៅថ្ងៃនេះ ជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារយើង ដែលជាធនធានសម្រាប់ប្រទេសជាតិនាពេលខាងមុខផងដែរ៕

អត្ថបទដែលជាប់ទាក់ទង