**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានធ្លាក់ចូលស្ថានីយ៍រថភ្លើងរុស្ស៊ី បណ្តាលឲ្យមនុស្ស៥នាក់រងរបួស


រុស្សុី÷យោងតាមអភិបាលតំបន់បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមួយគ្រឿងបានធ្លាក់ចូលទៅក្នុងដំបូលស្ថានីយ៍រថភ្លើងក្នុងទីក្រុង Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានបណ្តាលឱ្យមនុស្សប្រាំនាក់រងរបួស និងបណ្តាលឱ្យខូចខាតអគារនេះបើយោងតាមអភិបាលតំបន់។តំបន់ Kursk របស់រុស្ស៊ី មានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន ហើយបានឃើញការវាយប្រហាររបស់អ៊ុយក្រែនជាក់ស្តែងពីមុនមក។

វេទិកាស្ថានីយ៍មួយត្រូវបានបិទជាបណ្តោះអាសន្ន។ទោះបីជាយ៉ាងណាក៏ដោយ អ្នកដំណើរនៅតែអាចឡើងជិះ និងចាកចេញពីរថភ្លើងនៅលើវេទិកាពីរផ្សេងទៀតនៅក្នុងស្ថានីយ៍នេះ អភិបាល Roman Starovoyt បាននិយាយនៅក្នុងការអាប់ដេតនៅលើ Telegram ។លោក​បាន​បន្ថែម​ថា ដំបូល និង​ផ្នែក​ខាង​មុខ​ក៏​រង​ការ​ខូចខាត​ដែរ ហើយ​មាន​ការ​ខូច​ខាត​បន្ទប់​រង់ចាំ និង​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​អ្នក​ថ្មើរ​ជើង។លោក​បាន​បន្ត​ថា មនុស្ស​៥​នាក់​បាន​រង​របួស​ស្រាល ដោយ​លោក​បាន​បន្ថែម​ថា៖ «នៅ​ពេល​មាន​ការ​ផ្ទុះ​មាន​អ្នក​ដំណើរ​ចំនួន ៥០ នាក់​នៅ​ក្នុង​អគារ​នោះ ពួក​គេ​ត្រូវ​បាន​ជម្លៀស​ចេញ​ជា​បន្ទាន់។ក្នុង​ចំណោម​ជនរងគ្រោះ​៥​នាក់​ដែល​រង​របួស​២​គ្រាប់​មិន​ព្រម​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ដ មាន​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​តំបន់ Kursk ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ » ។

កាលពីដើមខែនេះ រុស្ស៊ីបានអោយដឹងថា គ្រាប់ផ្លោងដែលបាញ់ដោយអ៊ុយក្រែន បានវាយប្រហារអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងភូមិ Volfino ក្នុងតំបន់ Kursk ភាគខាងជើង ដោយបានធ្វើឱ្យមនុស្សបីនាក់រងរបួស នេះបើយោងតាមលោក Roman Starovoyt អភិបាលតំបន់។ការបាញ់ផ្លោង និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលត្រូវបានរាយការណ៍ដោយកងកម្លាំងអ៊ុយក្រែនបានកើតឡើងជាមួយនឹងការកើនឡើងនូវប្រេកង់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលវាកំពុងបង្កើនការវាយលុករបស់ខ្លួនក្នុងគោលបំណងដណ្តើមយកទឹកដីដែលរឹបអូសដោយរុស្ស៊ី។

ទីក្រុង Kyiv កម្រទទួលបានកិត្តិយសដោយផ្ទាល់សម្រាប់ការវាយប្រហារបែបនេះ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា សង្រ្គាមកំពុងវិលត្រលប់មកទឹកដីរុស្ស៊ីវិញបន្តិចម្តងៗ។ទន្ទឹម​នឹង​នេះ រុស្ស៊ី​បន្ត​ទម្លាក់​គ្រាប់​បែក​អ៊ុយក្រែន​ជា​ប្រចាំ។កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារលើទីលានកណ្តាលក្នុងទីក្រុង Chernihiv ភាគខាងជើងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ៧ នាក់ និងជាង ១០០ នាក់ផ្សេងទៀតរងរបួស។

ប្រភពព័ត៌មាន: CNN NEWS
ប្រែសម្រួលដោយ: Yen Sovannara

 

អត្ថបទដែលជាប់ទាក់ទង